ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដកាមរីបាឡែនក្នុងល្បឿនលឿនវ៉ារថយន្ដមួយគ្រឿងទៀតខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលអោយបាក់ដាច់ស្មើរដល់ដីនិងដើមឈើមួយដើម ហើយខ្ទាតទៅប៉ះបុរស់ម្នាក់ដែលកំពង់ជិះម៉ូតូបណ្ដាលអោយរងរបួសស្រាល ចំណែករថយន្ដដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង២៥នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ២៧១ នៅចំណុចជាប់និងកាកបាតក្រហមកម្ពុជា ស្ថិតក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីនីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2Y-6172. បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបើកក្នុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានវ៉ាខាងស្ដាំដៃរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាកដោយជែងមិនផុត ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលអោយដាច់ស្មើរដល់ដី និងបាក់ដើមឈើមួយដើមផងដែរ ។
ប្រភពដដែលបានបន្តថាក្រោយពេលដែលបុករួចហើយរថយន្ដបានវិលគូទទៅប៉ះជាមួយម៉ូតូសង់កូរ៉េមួយគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលអោយបុរសជាម្ចាស់ម៉ូតូរងរបួសស្រាល ។
ក្រោយកើតហេតុម្ចាស់រថយន្ដបានសងថ្លៃការខូចខាតដល់ម្ចាស់ម៉ូតូចំនួន40$ដើម្បីបញ្ចប់រឿង ចំណែករថយន្ដត្រូវបានកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ