បន្តរិះគន់ករណីរឿងភាគខ្មែរ “ពិសស្នេហ៍” របស់ លួចចម្លង ពីរឿងភាគថៃ “Pidsawat”

ចែករំលែក៖

ភ្នំពេញ៖ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេក្រោយផ្ទុះការរិះគន់មួយពេញបណ្តាញសង្គមថៃ ពាក់ព័ន្ធការចោទថាភាពយន្តភាគរឿង “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅកម្ពុជា បានលួចចម្លងរឿងពីរឿងល្បីរបស់របស់ថៃ “Pidsawat” ។ នៅតែមានការរិះគន់ខ្លាំងៗនៅឡើយចំពោះផលិតករស្របពេលដែល មានព័ត៌មានចុះផ្សាយថា អ្នកដឹកនាំក្នុងរឿងថៃមួយនេះកំពុងរៀបចំឯកសារប្ដឹងផ្ដល់ហើយ។
គេចាំបានថាកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ អ្នកលេងបណ្ដាញសង្គមថៃបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍” ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។ ការបង្ហោះនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃមកលើផលិតករនៅកម្ពុជា។ ក្រុមអ្នកលេងបណ្ដាញសង្គមថៃបានចោទប្រកាន់ធ្ងន់ៗថាសាច់រឿងខាងលើនេះត្រូវបានលួចចម្លងពីរឿងថៃសុទ្ធសាធ និងសង្ស័យថាមិនបានទិញកម្មសិទ្ធិបញ្ញាយកមកផលិតឡើងវិញនោះឡើយ។ តាមការចុះផ្សាយចុងក្រោយពីសារព័ត៌មាន Kapook នៅពេលនេះ លោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ “Pidsawat” កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ ប៉ុន្តែថាតើនឹងមានដំណោះស្រាយបែបណាទៀតនោះ គឺមានតែរង់ចាំតាមដានបន្ត ។ ជនជាតិថៃជាច្រើនបានចូលមកសរសេរសារតិះដៀលថា ខ្មែរមិនចេះបង្កើតថ្មី ចេះតែយករបស់គេមកផលិតដោយគ្មានការអនុញ្ញាតិពីម្ចាស់ដើមថែមទៀត។ បន្ទាប់ពីប៉ុន្មានថ្ងៃ ក្រោយផ្ទុះការរិះគន់ពីខាងថៃ ពលរដ្ឋកម្ពុជាមួយចំនួនក៏បានរិះគន់បន្ត ចំពោះទម្លាប់មិនល្អខាងលើដែលនាំឲ្យបរទេសហ៊ានមកដៀលខ្មែរទាំងមូល។
​ស្របគ្នានេះដែរនៅកម្ពុជានៅមិនទាន់មានការបញ្ជាក់ណាមួយពីផលិតករ ឬស្ថាប័នពាក់ព័ន្ធ នៅឡើយ។ ទោះជាយ៉ាងនាតាមការបញ្ជាក់របស់ក្រុមការងារផលិតរឿងភាគបានលើកឡើងថា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ស្ថានីយ​ប៉ុស្តិ៍​លេខ៥ គឺ​ជា​ជន​ជាតិ​ថៃ។ ឯ​អ្នក​ដឹកនាំ​រឿង​ភាគ​នៃ​ទូរទស្សន៍​នេះ​ទៀត​សោត ក៏​ជា​ជន​ជាតិ​ថៃ​ដែរ ដែល​កន្លង​មក​បាន​យក​រឿង​ថៃ​មក​ផលិត​ឡើង​វិញ ដោយ​ឲ្យ​តារា​ខ្មែរ​សម្ដែង​មួយ​ចំនួន​រួច​មក​ហើយ ដោយ​អះអាង​ថា បាន​ទិញ​សិទ្ធិ​ផលិត​ពី​ស្រុក​ថៃ​មក​ថត​ឡើង​វិញជាច្រើនឆ្នាំមកហើយពោលគឺរាប់សិបរឿង ប៉ុន្តែគេឆ្ងល់ថាហេតុអ្វីទើបលេចចេញការរិះគន់ខ្លាំងៗបែបនេះ។
ក៏មានការលេចចេញការរិះគន់ខ្លាំងពីសំណាក់ផលិតករក្នុងស្រុកថាមិនគួរបណ្តោយឲ្យលេចចេញការរិះគន់មើលងាយបែបនេះ។ ផលិតករមានដូចជាលោក ហ៊ុយ យ៉ាឡេង ស្នើឲ្យមានវិធានការណាមួយបញ្ចៀសការមើលងាយនិងវាយតម្លៃមិនល្អមកលើផលិតករកម្ពុជា។
លោក ប៉ុក បូរក្ស ​លើ​ហ្វេសប៊ុក​របស់​លោក បាន​អះអាង​ថា ការ​ថត​ភាពយន្ត​ភាគ​ទូរទស្សន៍ គឺ​ពុំ​ដែល​សុំ​ការ​អនុញ្ញាត​ថត​ពី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្ប: នោះ​ទេ ហើយ​បើ​ទោះ​បី​ច្បាប់​បាន​តម្រូវ​ថា រាល់​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ត្រូវ​មាន​ទិដ្ឋាការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: ក៏​ក្រសួង​ព័ត៌មាន ដែល​ជា​អ្នក​គ្រប់​គ្រង​ស្ថានីយ​ទូរទស្សន៍ មិន​ខ្វល់​អនុវត្ត​តាម​ដែរ។ ស្របគ្នានេះដែរលោក ខៀវ កាញ៉ារីទ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​តប​នៅ​លើ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ថា ក្រសួង​ព័ត៌មាន​មើល​ការ​ខុស​ត្រូវ​តែ​លើ​ប្រភេទ​ភាពយន្ត​ឯកសារ​ទេ។ ដោយ​ឡែក​កុន​រឿង(feature) គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​វប្បធម៌។

ទោះជាយ៉ាងណា លោក ស៊ិន ច័ន្ទសាយ៉ា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា អ្វី​ៗ​នឹង​អាច​ប្រសើរ​ឡើង ប្រសិន​បើ​ក្រសួង​ទាំង​ពីរ អាច​អង្គុយ​ទល់​មុខ​គ្នា ហើយ​លើក​យក​បញ្ហា​ភាពយន្ត មក​ជជែក​ដោះ​ស្រាយ។ ប៉ុន្តែ​ទិដ្ឋភាព​បែប​នេះ មិន​ដែល​កើត​មាន​ទេ រាប់​ទសវត្សរ៍​មក​ហើយ។យ៉ាង​ណា ឯកឧត្តម មិន​បាន​បង្ហើប​ឲ្យ​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​រាំង​ស្ទះ​ដល់​​ជំនួប​ការងាររវាង​សាមី​ក្រសួង​ទាំង​ពីរ​លើ​ករណី​ការ​គ្រប់​គ្រង​ភាពយន្ត​នោះ​។ ក្រោយ​ពី​មិន​ទាន់​ដឹង​ថា ស្ថាប័ន​មួយ​ណា រវាង​ក្រសួង​វប្បធម៌ និង​ក្រសួង​៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print