Catalonia ធ្លាក់ក្នុងអំពើហឹង្សា ៣ថ្ងៃជាប់គ្នា ក្រោយដាក់គុកអ្នកនយោបាយ សំខាន់ក្នុងតំបន់

ចែករំលែក៖

Catalonia ៖ ស្ថានភាពនៅក្នុងតំបន់ Catalonia ប្រទេសអេស្បាញកាន់តែអាក្រក់ទៅ ក្រោយពេល ក្រុមបាតុករដង្ហែរក្បួនបាតុកម្ម ជាប់គ្នា ៣ថ្ងៃ ប្រឆាំង នឹងការកាត់ទោសដាក់ពន្ធនាគារ អ្នកនយោបាយ ទាមទារ ស្វ័យភាពនៅក្នុងតំបន់នេះ។
កាលពីយប់ថ្ងៃទី ១៦ខែតុលា ទីក្រុងបាសេឡូណា តំបន់ Calalonia គ្រប់ដណ្តប់ដោយ អំពើហិង្សា ដោយមានរថយន្តជាច្រើនត្រូវក្រុមបាតុករដុតបំផ្លាញ ។ ប៉ុន្តែ មេដឹកនាំនៅតំបន់ខាងលើ បានប្រកាសថា សកម្មភាព ខាងលើ មិនមែនតំណាងឲ្យ តំបន់នេះឡើយ ពលរដ្ឋនៅក្នុងតំបន់នេះ មិនបង្កហិង្សានោះដែរ។
សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា មនុស្សរាប់ ពាន់នាក់បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅតំបន់ Catalonia ក្រោយអតីតក្រុម មេដឹកនាំចលនាទាមទារ ឯករាជ្យនៃតំបន់នេះ ត្រូវបានតុលាការ អេស៉្បាញសម្រេច កាត់ទោសដាក់ ពន្ធនាគារ។
សកម្មភាពតវ៉ានេះ ក៏បានបណ្តាលឲ្យមានអំពើហិង្សាប៉ះទង្គិចគ្នាជាមួយប៉ូលិសផងដែរ។ ការធ្វើបាតុកម្ម បានចាប់ផ្តើមឡើង បន្ទាប់ពីអតីតអ្នកនយោបាយ ក៏ដូចជាសកម្មជន ចំនួន ៩នាក់នៃចលនាទាមទារឯករាជ្យឲ្យតំបន់ Catalonia ត្រូវបានតុលាការអេស៉្បាញ សម្រេច ផ្តន្ទា ទោសដាក់ ពន្ធនាគាររយៈពេលចន្លោះពី៩ទៅ១៣ឆ្នាំ កាលពីដើម សប្តាហ៍ នេះ។ កាល ពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាបានព្យាយាមបិទផ្លូវចេញ-ចូលព្រ លាន យន្តហោះ El Prat នៃទីក្រុង Barcelona ដែលបណ្តាលឲ្យ ជើងហោះហើរ ជាង១០០ត្រូវលុប ចោលថែម ទៀត ផង។ នៅទី ក្រុងមួយចំនួនទៀត នៃតំបន់ Catalonia ដូចជា Girona និង Tarragona ក៏មានការតវ៉ាដូច គ្នា។
គួរជម្រាបថា បុគ្គលទាំង៩នាក់ខាងលើ ត្រូវបានអេស៉្បាញកាត់ទោស ដោយសារជាប់ពាក់ ព័ន្ធ ក្នុងការរៀបចំ ការបោះឆ្នោតប្រជាមតិ និងការប្រកាសឯករាជ្យជាឯក តោភាគីកាល ពីឆ្នាំ ២០១៧នៅតំបន់ Catalonia ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតចាត់ទុក ជាទង្វើខុស ច្បាប់។ តំបន់ Catalonia ដែលស្ថិតនៅភាគខាងជើងប្រទេសអេស៉្បាញ និងជាទីជម្រក មនុស្សប្រ មាណ ៧.៥លាននាក់ មានភាសា សភា ទង់ជាតិ និងបទភ្លេងជាតិ ដាច់ដោយឡែក ពីអេស៉្បាញ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print