បង្រ្កាបសង្វៀនជល់មាន់មួយកន្លែងឃាត់មនុស្ស៣នាក់ មាន់ជល់២ក្បាល និងរឹបអូសម៉ូតូ១៣គ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោល​បានចុះបង្រ្កាប​អ្នក​ញៀន​នឹង​ល្បែង​ជល់មាន់មួយកន្លែងឃាត់មនុស្សបាន​ចំនួន​៣​នាក់ រឹមអូសមាន់ជល់២ក្បាល ម៉ូតូ១៣គ្រឿង និងឧបករណ៍បម្រើឲ្យសង្វៀនជល់មានមួយចំនួន ។
ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនេះធ្វើឡើងដោយកម្លាំងនគរបាលស្រុកថ្មគោលនេះបានប្រព្រឹត្តទៅ កាលពី​រសៀលថ្ងៃ សុក្រ៥រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​១៨ តុលា នៅ​ចំណុច​ភូមិ​ទួល ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោលខណ​​:​ដែល​មនុស្ស​រាប់​សិប​នាក់​ បាន​រត់​បាតជើង​ស​ព្រាត ហើយសមត្ថកិច្ចឃាត់ខ្លួនបានតែ៣នាក់ ​។

របាយការណ៍​លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា ល្បែង​ជល់​មាន់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​នេះ នាំ​គ្នា​បើក​លេង​លួចលាក់ច្រើនថ្ងៃមកហើយ តែ​ក្រោយ​ពី​សមត្ថកិច្ច​ទៅ​ទូល​បាន​ព័ត៌មាន ទើប​សុំ​គោល​ការ​ណ៍​​ពីលោកស្នងការនគរបាល​ខេត្ត ដើម្បី​ចុះ​បង្ក្រាប​តែ​ម្ដង ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​ល្បែង​ចំនួន​៣​នាក់ ​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។ អ្នក​ញៀន​ល្បែង​ទាំង​៣​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-ឈ្មោះ សន គ្រុយ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ២-​ឈ្មោះ ចាន់ ជឿន ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ ទាំង​២​នាក់​នេះ ​រស់នៅ​ភូមិ​ទំនាប ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និង៣-ឈ្មោះ ភូ វ៉េ​ី​ន ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ទួល​តា​សុខ ឃុំ​បន្សាយ​​ត្រែង ស្រុក​ថ្មគោល ​។ រីឯ​វត្ថុ​តាង​ដែល​ដកហូត​មាន​មាន់​ជល់​​២​ក្បាល​, សង្វៀន​មួយ​ឈុត និង​ម៉ូតូ​ចំនួន​១៣​គ្រឿង​ផង​ដែរ​។
លោក​ផង់ សុភាព បាន​បញ្ជាក់​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាននគរបាល​ស្រុក​ដើម្បី​សួរនាំ​។ ប៉ុន្តែ​លោកស្នងការ​ខេត្ត គ្រាន់តែ​បង្គាប់​ឲ្យ​ក្រុម​អ្នកលេង​ល្បែង​ទាំងនេះ ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ប្រព្រឹត្ត​ល្បែងស៊ីសង និង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​អប់រំ​ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញផ្ទះចុះព្រោះពួកគាត់មានវ័យចំណាសៗអស់ហើយ​។ ដោយឡែក​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ដកហូត​រក្សា​ទុកដើម្បីអនុវត្តតាមនិតិវិធី ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print