បាតុករ​ជាង​៥សែននាក់នាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំង ការដាក់ទោសមេដឹកនាំផ្តាច់ខ្លួន​ Catalonia

ចែករំលែក៖

ទីក្រុងបាសេឡូណា ប្រឈមនឹងអំពើហិង្សា ខ្លាំងឡើងនៅរសៀលថ្ងៃទី​១៨ ខែតុលា ក្រោយពេលក្រុមបាតុករ​គាំទ្រ ការផ្តាច់ខ្លួនតំបន់​ Catalinia ​ពីប្រទេសអេស្បាញបាន គប់ដុំទៅលើកម្លាំងប៉ូលិស ។ ជាមួយគ្នានោះដែរ ប៉ូលិសក៏បានតបតដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ។
នៅទីក្រុងបាសេឡូណា ស្ថិតក្នុងភាពចលាចល​ ដោយក្រុមបាតុករបន្តធ្វើបាតុកម្ម​៥ថ្ងៃជាប់គ្នា ទាមទាដោះលែងអ្នកនយោបាយ ៩ នាក់​ត្រូវកាត់ទោសជាប់ពន្ធនាគារ​ដោយចោទប្រកាន់ រៀបចំការបោះឆ្នោត ទាមទារឯករាជ្យ​។ បាតុកម្មបានធ្វើឡើងតាំងពីថ្ងៃទី​១៤ ខែតុលា ដោយក្រុមបាតុករប្រមាណ ជាង​៥សែននាក់ដង្ហែរក្បួនបាតុកម្ម។
ពេលដំបូង​បាតុកម្មធ្វើឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏ក្លាយទៅជាអំពើហិង្សា បន្ទាប់ពីក្រុមយុវជនជ្រុលនិយម វាយប្រហារទីសាធារណ​និង ដុតបំផ្លាញទីតាំងប៉ូលិស ​។​ សកម្មភាពហិង្សានោះបានបង្ខំឲ្យប៉ូលិស ត្រូវ​ប្រើប្រាស់គ្រាប់បែកផ្សែង គ្រាប់កាំភ្លើងជ័រ វាយប្រហារទៅលើក្រុមបាតុករវិញ​។
ការធ្វើបាតុកម្មខាងលើ បណ្តាលឲ្យជើងហោះហើរ ចំនួន​៥៧ជើងត្រូវលុបចោល ផ្លូវល្បឿនលឿនតភ្ជាប់ ពីតំបន់ Catalanទៅកាន់ប្រទេសបារាំង ក៏ត្រូវបានបិទផងដែរធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ចរាចរណ៍ ។
ចាប់តាំងពីបាតុកម្ម ផ្ទុះ​ឡើងនៅថ្ងៃទី​១៤ ខែតុលា​ មានបាតុករ ប្រមាណ​១២៨ នាក់ត្រូវបានចាប់ខ្លួន ហើយមានប៉ូលិស​២០៧នាករងរបួសផងដែរ​។​ ចំណែកក្រុមបាតុករវិញមាន​៥០០នាក់រងរបួស​ ក្នុងនោះមាន ៦០នាក់រងរបួសនៅថ្ងៃទី​១៨ខែតុលា ។
សកម្មភាពខាងលើ បានធ្វើឲ្យការប្រកួតបាលទាត់ រវាង ក្រុមបាសេឡូណា និងរៀល​ម៉ាឌ្រីត​នៅថ្ងៃទី​២៦ ខែតុលា ក៏ត្រូវផ្អាកផងដែរ​​៕

ដោយ៖ មែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print