ហ៊ីយ៉ានអ្នកបើកបរស្រ​វឹង​បើកព្រលះ​​​បុក​បង្គោលភ្លើង​ របួស​ធ្ងន់​៣​​ស្រាល​២នាក់

ចែករំលែក៖

​ភ្នំពេញ៖ រថយន្តដឹកកំទេចជ័រសម្រាប់ផលិតសំបកទឹកបរិសុទ្ធមួយគ្រឿង ដែលអ្នកបើកបរស្ថិត​ក្នុងស្ថានភាពស្រវឹងបានរេចង្កូត​ទៅបុកបង្គោលភ្លើងបេតុងពេញទំហឹង ធ្វើឲ្យធ្លាប់ប្រអប់​កា​​ប៊ីនភ្លើង​ដាច់ភ្លើង​មួយចំហៀងភូមិ ​បណ្តាលឲ្យ​របួសធ្ងន់៣នាក់និងស្រាល​​២នាក់ ។

៣

ហេតុការណ៍នេះ​កើតឡើងនៅវេលាម៉ោង​៨​និង​៣០នាទី​យប់​ ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ត្រង់​ចំណុចទល់​​មុខផ្ទះ​លេខ​១៧៧​ យីហោសហគ្រាស​ផលិត​ទឹក​ពិសារដប​វីស្សាកា​ ផ្លូវលេខ​369​ ស្ថិតក្នុងភូមិចំពុះក្អែក​ សង្កាត់​ព្រែ​ក​ថ្មី​ ខណ្ឌច្បារអំពៅ​ ។

អ្នកដែលរងរបួសដោយសារហេតុការណ៍នេះ មានទី១-ឈ្មោះ​ផន​ រ៉ា​ ភេទប្រុស​ អាយុ​២៣ឆ្នំា​ មុខរបរបើកបរ​រថយន្ត​ ស្នាក់នៅ​ក្នុង​រោងចក្រផលិត​ដប​ ក្នុងសង្កាត់​ព្រែក​ប្រា​ ខណ្ឌច្បារអំពៅ​ មា​នស្រុក​កំនើតនៅស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ រងរបួសបាក់ដៃខាងឆ្វេង​ និង​បែក​ក្បាល​ធ្ងន់ និងអ្នករួម​ដំណើ​រ​ជាមួយ​ឈ្មោះ​ចេ​ង​ វុតធា​ ភេទប្រុស​ ​ មុខរបរសន្តិសុខ​ ស្នាក់នៅ​ក្នុង​រោងចក្រ​ផលិត​ដប​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌច្បារអំពៅ​ មានស្រុ​កកំនើតនៅ​ភូមិព្រៃពូជ​ ឃុំព្រៃពូជ​ ស្រុក​អង្គ​ស្នួល​ ខេ​ត្ត​កណ្ដាល ​រងរបួស​បាក់​ជើង​ខាងឆ្វេង​ និងបែកក្បាលពីក្រោយរបួសធ្ងន់​ និងអ្នក​ម្នាក់ទៀត​រងរបួស​ធ្ងន់មិ​ន​ស្គាល់ឈ្មោះ និង​​របួសស្រា​ល២​នាក់​ក៏មិនស្គាល់អត្តសញ្ញាណដែរ ។

​​ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ​មានរថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌សមួយ​គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ 2Y 2073 ជិះគ្នា៥នាក់​ អ្នកបើក​បរ​និ​ង​កម្មករ បើកចេញពីសិប្បកម្មគោល​បំណងទៅដឹកកំទេចជ័រនៅម្តុំ​រោងចក្រស្រាបៀរដៃហ្គ័រ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ខណៈលើ​ក​កំ​ទេចជ័រ ដាក់ក្នុងរថយន្តរួចរាល់ហើយ អ្នកបើកបរនិងកម្មករបាននាំគ្នាផឹកស៊ីនៅកន្លែង​លក់ស្រា​មួយកន្លែងស្រវឹងហើយទើប​បើករថ​យន្តត្រឡ​ប់​ទៅសិប្បកម្មវិញ ដោយធ្វើ​ដំណើរ​តាម​ផ្លូវ​ ៣៦៩​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​និងស្រវឹង​ ព្រមទាំងស្រែកហ៊ោកញ្រ្ចៀវតាមផ្លូវ ដោ​យ​ជិះក្នុងកាប៊ីន២នាក់ និងអង្គុយលើកំទេចជ័រនៅខាងក្រោយ៣នាក់។ លុះមកដល់ចំណុចកើត​ហេតុ​បានរេចង្កូត​ទៅខាងស្តាំបុកបង្គោល​ភ្លើងបេតុង​ពេ​ញ​ទំហឹង អូសរថយន្តមួយ​ចំហៀងខាងស្តាំធ្វើ​ឲ្យបែក​ និងរបើកទ្រុង​មួយចំហៀងខាងស្តាំធ្លាក់បាវកំទេចជ័រធ្វើឲ្យ រថយន្តផ្អៀងមួយចំហៀង​ខា​ង​ស្តាំ​ហើបកង់មុខ ធ្វើ​ឲ្យ​អ្នក​​បើកបរ​ អ្នកអង្គុយក្បែរ និងអ្នកអង្គុយខាងក្រោយលើបាវកំទេចជ័រម្នាក់​រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រា​ល​បានរត់គេចខ្លួនអស់ ។

ហេតុការណ៍ខាងលើនេះ ពេលដែលរថយន្តបង្កបើកបុកបង្គោលភ្លើង ធ្វើឲ្យធ្លាក់ប្រអប់កាប៊ីន​ភ្លើង​​ចំនួន៣ប្រអប់ ​ធ្វើឲ្យដាច់​ចរន្តអគ្គិស​នីមួយចំ​ហៀ​ង​ភូ​មិ ​។

ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ម្នាក់ ត្រូវ​បាន​ដឹកតាមម៉ូតូកយកទៅព្យាបាលនៅមន្ទីរ ពេទ្យនៅក្រុងតាខ្មៅ និង២នាក់ទៀត​ត្រូវរថ​យ​ន្តសង្គ្រោះបង្អែកមានជ័យដឹកយកទៅព្យាបាល តែស្ថាន​ភាពធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ។ ចំណែករថយន្តបង្ក ត្រូ​វ​បានសមត្ថកិច្ច​ស្ទួចយកទៅរក្សាទុកនៅ​ការិយាល័យ​​ចរាចរណ៍​ផ្លូវ​គោក​ ៕

១

២

...

ដោយ៖ វិបុល 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print