ទៀតហើយ!​ រកឃើញជនភៀសខ្លួននៅក្នុងរថយន្តដឹកទំនិញ

ចែករំលែក៖

ប្រទេសអង់គ្លេស៖ សកម្មភាពជួញដូរមនុស្ស កំពុងតែ​កើតឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន​បារាំង ប៊ែលហ្សិចនិង​ អង់គ្លេស ។ គោលដៅចុងក្រោយបង្អស់នៃជនភៀសខ្លួន​ ប្រថុយជីវិត គឺសំដៅទៅកាន់ប្រទេសអង់គ្លេស​ ដោយនៅទីនោះងាយស្រួ​​​​លរកការងាធ្វើ។
នៅពេលនេះ ប៉ូលិសប៊ែលហ្ស៊ិច​បានរកឃើញមនុស្ស​១២នាក់ នៅមានជីវិត ក្នុងរថយន្តដឹកទំនិញក្លាសេ​្ស ស្ថិតនៅចំណតរថយន្ត ជាយក្រុង​ Turnhout ​កាលពីថ្ងៃទី​៣០ ខែតុលា ក្រោយពេល​អ្នកបើកបររថយន្ត​ទូរស័ព្ទប្រាប់ប៉ូលិស។
អ្នកនាំពាក្យស្នងការប៉ូលិសប៊ែលហ្ស៊ិចបញ្ជាក់ថា​ អ្នកបើកបររថយន្តខាងលើ ពេលនោះ​បើក​រថយន្តដឹកជញ្ជូន​បន្លែនិងផ្លែឈើ​ បានទូរស័ព្ទប្រាប់ប៉ូលិសក្រោយ​ឃើញជនភៀសខ្លួន​១២នាក់នៅក្នុងរថយន្ត​។ ជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងអន្តោ​ប្រវេស​នៅទីក្រុង​ Antwerp ។
តាមការលើក​ឡើងរបស់ប៉ូលិសប៊ែលហ្សិច ជនភៀសខ្លួន​ទាំងនោះ ជាជនជាតិ​ស៊ីរីនិង​ស៊ូដង់ព្យាយាម​ ចូលទៅកាន់ប្រទេសអង់គ្លេស​។
កាលពី​ថ្ងៃទី​​២៧​​ខែ​តុលា បារាំង បានរកឃើញ ជនភៀសខ្លួន​៨នាក់នៅក្នុង​រថយន្ត​ដឹកទំនិញក្លាសេ​ឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ ជនភៀសខ្លួន​ទាំងនោះស្ថិតនៅក្នុង ស្ថានភាព​ចុះកម្តៅយ៉ាងខ្លាំង ប្រសិនបើនៅ​ក្នុងរថយន្តនោះប៉ុន្មាន​ម៉ោង​ទៀតនឹងស្លាប់ជាមិនខាន។
កាលពីសប្តាហ៍កន្លងមក ​មានជនភៀសខ្លួន​៣៩នាក់ ត្រូវបានគេរកឃើញស្លាប់នៅ​ក្នុង​រថយន្ត​ដឹកទំនិញក្លាស្សេ ចូលទៅកាន់ប្រទេសអង់គ្លេស ដោយឆ្លងកាត់កំពង់ផែ​ Zeebrugge ​ប្រទេសប៊ែលហ្ស៊ីច ។ ការស្លាប់ជនភៀសខ្លួនធ្វើឲ្យកក្រើកពិភពលោក ក៏ដូចជា​ថ្កោល​ទោសដល់ច្បាប់អន្តោប្រវេសតានតឹងក្នុងតំបន់អឺរ៉ុប ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print