សង្ស័យមានវិបត្តិស្នេហា គ្មានជម្រើសគិតមិនចេញ នារីម្នាក់បង្ខំចិត្តផឹកស្រាស្រវឹងដេកដួលត្រូវសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទះឃេីញនារីវ័យក្មេងម្នាក់ស្រវឹងដេកដួល​នៅមុខ​សំយាប​ផ្ទះ​គេ​លក់ដូរ​រហូតដល់​វេលា​ទៀបភ្លឺ​ ទើប​គេ​ភ្ញាក់​ពីដេ​ក​មនុស្ស​ដើរចេញ​ចូលទៅ​មក​ទៅដាស់​ហៅ​ឲ្យ​ក្រោក ក៏​នាង​មិន​ព្រម​ក្រោក​ទេីបរាយការណ៍ទៅសមត្ថកិច្ច ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​នាំ​គ្នា​លើកដាក់​លើ​ម៉ូតូ​ដឹកយក​ទៅ​ពេទ្យ​។​

នារី​វ័យក្មេង​ខាងលើ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ វ័យ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ស្ថិត​ក្នុង​សភាព​ទន់​ខ្លួន​ល្អូក ​ពេល​គេ​លើកដាក់​លើ​ម៉ូតូ​ស្ទើរ​នៅតែ​មិន​ដឹង​ខ្លួន មិនដឹងថា​នាង​ផឹកស្រា​អស់​ប៉ុន្មាន​នោះទេ​។​

បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា៖ មុនដំបូង​គេ​បានឃើញ​នាង​អង្គុយ​ផឹកស្រា​ក្នុង​ហាង​មួយកន្លែង ក្បែរ​ចំណុច​ខាងលើ​នោះ តាំងពី​យប់​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០១៩ អស់​១​ដប​ហើយ​ថែម​១​ដប​ទៀត យក​ស្រា​មក​កំដរ អង្គុយ​ផឹក​តែម្នាក់ឯង ពេញ​មួយ​យប់​ទៅហើយ រហូតដល់​គេ​បិទ​ហាង វេលា​ជិត​ភ្លឺ ថ្ងៃទី​៣០​នេះ​ ទើប​ដើរ​ចាកចេញ​មក​ក្រៅ ស្រាប់តែ​ភ្លឺ​ឡើង បែ​រជា​ឃើញ​ដេក​សន្លប់​នៅ​តាម​ចិញ្ចើមផ្លូវ​ទៅវិញ លែង​ដឹងខ្លួន ដាស់​ក៏​មិន​ងើប មុខ​កន្លែងផ្ទះ​គេ​រកស៊ី​លក់ដូរ ទើប​ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះទៅ​អន្តរាគមន៍។​

នៅពេល​សមត្ថកិច្ច​មក​ដល់​ឃើញ​សភាព​នាង​បែបនេះ ត្រូវបាន​នាយរង​ប៉ុស្តិ៍​ចោមចៅ​២​ លោក​ សៅ រិ​ទ្ធ រួមជាមួយ​កម្លាំង​ប្រជា​ការពារ​ជួយ​ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​ពេទ្យ​ក្បែរ​នោះ ដើម្បី​ជួយសង្គ្រោះ​យក​តែ​បុណ្យ​ទៅ​ចុះ​៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print