ប្រទេសឈីលី៖ កិច្ចប្រជុំ OPEC មានសារៈសំខាន់យ៉ាងខ្លាំង ហើយក៏ជាពេលវេលា ដែលប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង ប្រធានាធិបតីចិន ស៊ីជីងពីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ពេលថ្មីៗនេះឈីលីបានប្រកាសដកខ្លួនជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុះ OPEC និង COP25 ដោយសារតែស្ថានភាព នយោបាយនៅក្នុងប្រទេស ពេលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្ម មិនមានសញ្ញា បញ្ចប់នោះឡើយ។
កាលពីថ្ងៃទី៣១ខែតុលា ប្រធានាធិបតីឈីលីលោក Sebastian Pinera បានប្រកាសថា ៖លោកបានទូរស័ព្ទពិភាក្សាជាមួយសមភាគី អេស្ប៉ាញលោក Pedro Sanchez ហើយភាគីអេស្ប៉ាញបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ OPEC និង COP25 ជំនួសវិញដែលត្រូវធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែធ្នូ ខាងមុខ។
ប្រធានាធិបតី Pedro Sanchez បានបញ្ជាក់ថា ៖«ខ្ញុំសង្ឃឹមថាអេស្បាញនឹងរៀបចំជំនួសដោយជោគជ័យ»។ជាមួយគ្នានេះឈីលីក៏បានផ្តាល់ព័ត៌មាន របស់អង្គការសហប្រជាជាតិផងដែរ។
បច្ចុប្បន្ន ឈីលីកំពុងតែធ្លាក់ ក្នុងវិបត្តិជាទ្រង់ទ្រាយធំ ក្រោយពេល រដ្ឋាភិបាលរបស់ប្រធានាធិបតី Sebastian Pinera ដំឡើងថ្លៃសេវារដ្ឋភ្លើង ជាដើមហេតុធ្វើឲ្យពលរដ្ឋដង្ហែរក្បួនបាតុកម្ម អូសបន្លាយជាច្រើនថ្លៃ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននាក់ ។ មកទល់ពេលនេះ មានបាតុករ២០នាក់ស្លាប់ និងរាប់រយនាក់រងរបួស និងជាង ៣ពាន់នាក់ត្រូវបានចាប់ឃុំខ្លួន។
ពាក់ព័ន្ធនិងវិបត្តិនៅក្នុងប្រទេសឈីលី អាមេរិកបញ្ជាក់ថា ការញ៉ុះញ៉ង់ ឲ្យមានអំពើហិង្សានៅក្នុងប្រទេសឈីលី គ្មានអ្នកណាក្រៅពីរុស្ស៊ីនោះឡើយ។ ក្រសួងការបរទេស អាមេរិក នៅថ្ងៃទី ១ខែវិច្ឆិកា បានព្រមានថា ឥទ្ធិពលរបស់រុស្ស៊ីបានបង្កឲ្យមានវិវាទនយោបាយ នៅក្នុងប្រទេសឈីលី បង្កឲ្យមានមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Sebastian Pinera ដែលបានដំឡើងថ្លៃ សេវារថភ្លើងសាធារណៈ ។ បាតុកម្មក្លាយជាហិង្សាបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់និងរាប់រយនាក់រងរបួស។
មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេសអាចមេរិក បានបញ្ជាក់ថា មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា រុស្ស៊ីជាប់ពាក់ព័ន្ធ ក្នុងការជំរុញឲ្យមានអំពើហិង្សា។
មន្ត្រីជាន់ខ្ពស់អាមេរិក បញ្ជាក់ថា រុស្ស៊ីបានព្យាយាមធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ នៅក្នុងប្រទេសឈីលី។ នៅពេលនេះដែរ ឈីលី មិនទាន់មានប្រតិកម្មអ្វីជុំវិញ ការលើកឡើងរបស់ ភាគីអាមេរិកនោះឡើយ។ កន្លងមក រុស្ស៊ី បានបញ្ជាក់ថា មិនជ្រៀតជ្រេកចូលកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសផ្សេងនោះឡើយ។
កន្លងមក ប្រធានាធិបតី ដូណាលត្រាំបានថ្កោលទោសប្រទេសក្រៅផ្សេង បានធ្វើឲ្យវិស័យប្រជាធិបតេយ្យ សង្គមនៅឈីលីធ្លាក់ចុះ។ វិវាទនយោបាយបង្កឲ្យមានបាតុកម្មក្លាយជាហិង្សា បណ្តាលឲ្យ ឈីលីខាតបង់ប្រាក់ដល់ទៅជាង ១,៤ ពាន់លានដុល្លារ ។
កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្កោលទោសអាមេរិក ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយគាំទ្របាតុករនៅកោះហុងកុង។ ក្រសួងការបរទេសចិនបានប្រកាសថា អាមេរិក ប្រឆាំងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសនានាជុំវិញពិភបលោក ពិសេសគឺប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ។ដោយឡែក បាតុកម្មនៅហុងកុងវិញអាមេរិកបែជាគាំទ្របាតុករដើម្បីប្រឆាំងចិន ទៅវិញ ជារឿងមិនសមហេតុផល៕
ដោយ៖ មែវ សាធី