ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួននិងថ្នាំញៀនចំនួន១៨កញ្ចប់ត្រូវដកហូត

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម២នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជើងព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់ ទី១.ឈ្មោះ ធី រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង និងទី២.ឈ្មោះ ធី សុភក្រ អាយុ១៦ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៨កញ្ចប់ (ធំ១៧កញ្ចប់ និងតូច១កញ្ចប់)  ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ប្រភពដដែលបន្ដថា មុនធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ/ឃុំកើតហេតុ ។ ភ្លាមនោះ កម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលអំពៅព្រៃ ចុះធ្វើការបង្រ្កាប រួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១៨កញ្ចប់ រួមទាំងវត្ថុតាងដូចបានរៀបរាប់ខាងលើ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print