ឈីលីឈប់ធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំ​OPEC ​អេស្ប៉ាញ​ស្នើរៀបចំជំនួសវិញ

ចែករំលែក៖

ប្រទេសឈីលី៖ កិច្ចប្រជុំ OPEC មានសារៈសំខាន់យ៉ាងខ្លាំង ហើយក៏ជាពេលវេលា ដែលប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង ប្រធានាធិបតីចិន ស៊ីជីងពីង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ពេលថ្មីៗនេះឈីលី​បានប្រកាសដកខ្លួនជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុះ OPEC និង​ COP25 ដោយសារតែស្ថានភាព​ នយោបាយនៅក្នុងប្រទេស ពេលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្ម មិនមានសញ្ញា បញ្ចប់នោះឡើយ។
កាលពីថ្ងៃទី​៣១ខែតុលា ប្រធានាធិបតី​ឈីលី​លោក​ Sebastian Pinera ​បានប្រកាសថា ៖លោកបានទូរស័ព្ទពិភាក្សាជាមួយសមភាគី អេស្ប៉ាញលោក​ Pedro Sanchez ​ ហើយភាគីអេស្ប៉ាញបានយល់ព្រមធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំ OPEC និង​ COP25 ​ជំនួសវិញ​ដែលត្រូវធ្វើឡើងនៅថ្ងៃទី​២ ដល់ថ្ងៃទី​១៣ ខែធ្នូ ខាងមុខ។
ប្រធានាធិបតី​ Pedro Sanchez បានបញ្ជាក់ថា ៖«ខ្ញុំសង្ឃឹមថាអេស្បាញនឹងរៀបចំ​ជំនួសដោយជោគជ័យ»។ជាមួយគ្នានេះ​ឈីលី​ក៏បានផ្តាល់ព័ត៌មាន របស់អង្គការសហប្រជាជាតិផងដែរ។
បច្ចុប្បន្ន ឈីលី​កំពុងតែធ្លាក់ ក្នុងវិបត្តិជាទ្រង់ទ្រាយធំ​ ក្រោយពេល រដ្ឋាភិបាលរបស់ប្រធានាធិបតី​ Sebastian Pinera ​ដំឡើងថ្លៃសេវារដ្ឋភ្លើង​ ជាដើមហេតុធ្វើឲ្យពលរដ្ឋដង្ហែរក្បួនបាតុកម្ម អូសបន្លាយជាច្រើនថ្លៃ បណ្តាលឲ្យមានអ្នកស្លាប់​ជាច្រើននាក់ ។ មកទល់ពេលនេះ មានបាតុករ២០នាក់ស្លាប់ និងរាប់រយនាក់រងរបួស ​ និងជាង ៣ពាន់នាក់​ត្រូវបានចាប់ឃុំខ្លួន​។

ពាក់ព័ន្ធនិងវិបត្តិនៅក្នុងប្រទេសឈីលី អាមេរិកបញ្ជាក់ថា ការញ៉ុះញ៉ង់ ឲ្យមានអំពើហិង្សានៅក្នុងប្រទេសឈីលី គ្មានអ្នកណាក្រៅពីរុស្ស៊ី​នោះឡើយ។ ក្រសួងការបរទេស អាមេរិក នៅថ្ងៃទី ១ខែវិច្ឆិកា បានព្រមានថា ឥទ្ធិពលរបស់រុស្ស៊ី​បានបង្កឲ្យមានវិវាទនយោបាយ នៅក្នុងប្រទេសឈីលី​ ​បង្កឲ្យមានមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល​របស់ប្រធានាធិបតី​​ Sebastian Pinera ​ ដែលបានដំឡើងថ្លៃ សេវារថភ្លើងសាធារណៈ ។ បាតុកម្មក្លាយជាហិង្សា​បណ្តាលឲ្យមនុស្ស​២០នាក់ស្លាប់និងរាប់រយនាក់រងរបួស​។

មន្ត្រីជាន់ខ្ពស់ របស់ក្រសួងការបរទេសអាចមេរិក​ បានបញ្ជាក់ថា មានសញ្ញាជាច្រើន​បង្ហាញឲ្យឃើញថា​ រុស្ស៊ីជាប់ពាក់ព័ន្ធ ក្នុងការ​ជំរុញឲ្យមានអំពើហិង្សា​។
មន្ត្រីជាន់ខ្ពស់​អាមេរិក បញ្ជាក់ថា រុស្ស៊ីបានព្យាយាម​ធ្វើឲ្យស្ថានភាព​កាន់តែធ្ងន់ នៅក្នុងប្រទេសឈីលី​។ នៅពេលនេះដែរ ឈីលី មិនទាន់មានប្រតិកម្មអ្វីជុំវិញ ការលើកឡើងរបស់ ភាគីអាមេរិកនោះឡើយ​។ កន្លងមក រុស្ស៊ី​ បានបញ្ជាក់ថា​ មិនជ្រៀតជ្រេកចូលកិច្ចការ​ ផ្ទៃក្នុងរបស់ប្រទេសផ្សេងនោះឡើយ។
កន្លងមក ប្រធានាធិបតី​ ដូណាលត្រាំ​បានថ្កោលទោសប្រទេសក្រៅផ្សេង បានធ្វើឲ្យវិស័យប្រជាធិបតេយ្យ សង្គមនៅឈីលី​ធ្លាក់ចុះ​។ វិវាទនយោបាយបង្កឲ្យមានបាតុកម្មក្លាយជាហិង្សា បណ្តាលឲ្យ ឈីលី​ខាតបង់​ប្រាក់ដល់ទៅជាង ១,៤ ពាន់លានដុល្លារ ។
កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំងបានថ្កោលទោសអាមេរិក ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយគាំទ្រ​បាតុករនៅកោះហុងកុង​។ ក្រសួងការបរទេសចិន​បានប្រកាសថា អាមេរិក ប្រឆាំងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល​ នៅក្នុងប្រទេសនានាជុំវិញពិភបលោក ពិសេសគឺប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ។ដោយឡែក បាតុកម្មនៅហុងកុងវិញអាមេរិកបែជាគាំទ្របាតុករដើម្បីប្រឆាំងចិន ទៅវិញ ជារឿងមិនសមហេតុផល​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print