លោកឃួង ស្រេង ផ្ដល់រង្វាន់ជូនសិស្សពូកែជាង៤០០០នាក់ និង ជូនសិស្សប្រលងជាប់និន្ទេសA ១៤១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល

ចែករំលែក៖

ភ្នំពេញ៖ ឆ្នាំ២០១៩នេះនៅទូទាំងរាជធានីភ្នំពេញមានសិស្សពូកែទាំងពីរភេទសរុបជាង៣ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ ត្រូវបានអាជ្ញាធររាជធានី លើកទឹកចិត្តនឹង ផ្តល់រង្វាន់ជូន ជាមួយនឹងការប្រគល់រង្វាន់ជូនសិស្សប្រលងជាប់និន្ទេសA ចំនួន១៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល ខណៈដែលវិស័យអប់រំធ្វើកំណែទម្រង់យកគុណភាព ។
ក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យជា ស៊ីមសន្ធរម៉ុក នាព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ ការផ្តល់រង្វាន់ដល់សិស្សពូកែនេះ គឺជាការលើកទឹកចិត្តឲ្យសិស្សានុ សិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏ សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រគុណភាព ដើម្បីសម្រិត សម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយនិងតម្រូវការអភិវឌ្ឍនៃសង្គមដូច្នេះសិស្សានុសិស្សត្រូវតែបនត្តការយកចិត្តទុកដាក់រៀនសូត្រឲ្យបានជាប់ជាប្រចាំ។ សិស្សានុសិស្សដែលទទួលបានជ័យលាភីត្រូវតែយល់ឲ្យច្បាស់ថា ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅក្នុងជីវិតមនុស្ស មានអនាគត់ល្អ ហើយចំណេះនេះហើយដែលចាយមិន អស់ ចោរលួចមិនបាន ដែលក្មួយៗទំាងអស់ត្រូវយកចិត្តទុកដាក់ ខណៈសម្តេចតេជបានគាំទ្រ សព្វបែបយ៉ាងទំាងសម្ភារៈមធ្យោបាយស្មារតីជូនដល់សិស្សានុសិស្ស ដូច្នេះក្មួយៗត្រូវតែប្រឹង ប្រែងបន្ថែមទៀត។
លោកហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ឆ្នាំសិក្សា២០១៨-២០១៩ កន្លងទៅនេះរាជធានីភ្នំពេញមានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ពីថ្នាក់៩ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣.៦០៩នាក់ សិស្សស្រី២.៤១១នាក់ ។ លទ្ធផលដែលសិស្សទទួលបាននាពេលនេះ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់បានព្យាយាមរៀនសូត្រក្នុងនាមជាកូនល្អ សិស្សល្អហើយ លោកគ្រូ អ្នកគ្រូបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀន។
លោកបានបញ្ជាក់ថា ការប្រកួតប្រជែងសម្រាប់សិស្សពូកែជារៀងរាល់ឆ្នាំនេះគឺបានធ្វើឡើងស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបើកឲ្យមានការប្រកួតប្រជែងរហូតចេញទៅប្រឡងនៅថ្នាក់តំបន់ និងនៅលើពិភព លោកទៀតផង។ លោកបានបន្ថែមថា៖ ផ្តើមចេញពីការលើកឡើងនូវអនុសាសន៍បែបនេះពិតជាមានប្រសិទ្ធិភាពដើម្បីឲ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថានេះជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតី ដល់គណនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាមាតា បិតាអណាព្យាបាលបានយល់ដឹងរួមគ្នាយកចិត្តទុកដាក់។
សូមបញ្ជាក់ថា៖ នៅជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ មានសិស្សប្រលងជាប់និន្ទេសAចំនួន១៤១នាក់ ដោយសិស្សម្នាក់ៗទទួលបានថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២លានរៀល តាមរយៈសាលារាជធានីភ្នំពេញនៅក្នុងពិធីបើកបវេសនកាល និង ចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print