បើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តបត់ចូលការិយាល័យក្រុមហ៊ុនសាងសង់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានត្រូវរងបួសបាក់កដៃខាងស្ដាំបែកមុខបែកមាត់ រងរបួសធ្ងន់ដឹកតាមរថយន្តសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ខណៈជិះម៉ូតូដឹកម្សៅមីបានជ្រុលទៅបុករថយន្តបត់ចូលក្នុងការិយាល័យសាងសង់ខុនដូនៅប្លុកបឹងកក់រងការខូចខាតទាំងរថយន្តនិងម៉ូតូយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី៩និង៣៥នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវR6ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តសេរ៊ីទំនេីបមួយគ្រឿងម៉ាក Lexus ES300H ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AD-1899 បេីកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកេីតទៅលិច បានបត់ឆ្វេងចូលការិយាល័យការដ្ឋានសំណង់ ខណះពេលនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក អឹមដេ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FD-3789 ដឹកម្សៅមីធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកនិងរថយន្តពេញទំហឹងបណ្ដាលឲ្យ បាក់កដៃខាងស្ដាំ បែកមុខ រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ចំណែករថយន្តរងការខូខាតយ៉ាងដំណំ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print