ខេត្តត្បូងឃ្មំុ៖ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញារធរស្រុកមេមត់ មានរៀបចំពិធីប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់៧មករា ២០១៦ ដោយចាប់ផ្តើមពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៧មករាឆ្នាំ២០១៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្ថិតនៅក្នុងឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ពិធីបើកការប្រគួតនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកមេមត់ និងលោក ស្រ៊ុន ផឹងឡេង មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះលោក ចេង ប៊ុណ្ណារ៉ា មានប្រសាសន៍លើកឡើងថា ការប្រកួតបាល់ទាត់ថ្ងៃនេះមានកីឡាករចំនួន១០ក្រុម នៅក្នុងស្រុកមេមត់ ផ្ទាល់ដើម្បីយកចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ហើយការរៀបចំ ពិធីនេះគឺដើម្បីអបអរសាទរថ្ងៃ៧មករា១៩៧៩ ដែលជាថ្ងៃជ័យជំនះ ដ៏ត្រចះត្រចង់ ធ្វើឱ្យយើងរស់រានមានជីវិតមានសុខសន្តិភាពគ្រប់បែបយ៉ាង និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ ក្រៅពីនោះក៏ដើម្បីជម្រុញអោយ សិស្សានុសិស្ស យុវជនចូលរួមលេងកីឡាដើម្បីសុខភាពដោយជៀស អោយឆ្ងាយពីអំពើអបាយមុខ ពិសេសគ្រឿងញៀន ។
នៅក្នុងឳកាសនោះដែរលោកអភិបាលស្រុក បានផ្តាំផ្ញើ ដល់ប្អូនៗ ក្មួយៗ ដែលជាកីឡាករ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់នៅក្នុងការប្រកួត ហើយសូមឱ្យទទួលបានជ័យជំនះ គ្រប់ៗ ក្រុម ហើយសម្រាប់ ក្រុមដែលឈ្នះត្រូវខិតខំប្រឹងប្រែងបន្តទៀតក្នុងនោះនៅពេលប្រកួតកីឡាករត្រូវតែមានសាមគ្គីភាពក្រុមល្អ ចេះអធ្យាស្រ័យគ្នា គោរពទៅលើ អជ្ញាកណ្តាល រក្សាបាននូវតម្លៃកិត្តិយសហើយនឹងដើម្បីជួយលើក ស្ទួយវិស័យកីឡានៅក្នុងប្រទេសកម្ពុជាឱ្យមានភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
បើតាមការបញ្ជាក់របស់លោក ស្រុន ផឹងឡេង ដែលជាផ្តួចផ្តើម និងឧបត្ថម កម្មវិធីការប្រកួតបានអោយដឹងថាដោយសារ វិស័យកីឡាក៏ជាវិស័យមួយដ៏សំខាន់ ក្នុងចំណោមវិស័យសំខាន់ដ៏ទៃទៀតដែរនោះទើបលោកផ្តួចផ្តើមអោយមានកម្មវិធី នេះឡើងដើម្បីជាប្រយោជន៍ដល់យុវជនទាំងសុខភាព និងដើម្បីបង្ហាញ ពីការសាមគ្គីគ្នារបស់ប្អូនៗយុវជន ពិសេសដើម្បីជម្រុញអោយពួកគេចូលរួម លេងកីឡាដោយកំុយកពេលទំនេទៅប្រព្រឹត្តិអំពើខុសច្បាប់ ៕
ដោយ៖ វណ្ណះ