សត្វជ្រូក​៣០០​ក្បាល​ដែល​សមត្ថកិច្ចកិច្ច​ បង្ក្រា​បនៅស្រុករំដួល​​នោះបានងាប់​ ជាង​បន្តបន្ទាប់ សង្ស័យម្ចាស់មិនព្រមដាក់ចំណី

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សត្វជ្រូក៣០០ក្បាលដែលសមត្ថកិច្ចនៃមន្ទីរកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបាន​បង្ក្រាប​ពី​ឈ្មួញ​ជនជាតិ​វៀតណាម​ ដែលបាន​ដឹក​វង្វេងផ្លូវ​នោះ បាន​ងាប់​ជា​បន្តបន្ទាប់​ជាង​៨០​ក្បាល​ហើយ ​​ទំនងម្ចាស់ជ្រូកខ្វះចំណីអាហារ និងទឹក​ ។
បើតាមប្រភព​ពី​មន្ត្រី​ពេទ្យសត្វ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៧វិច្ឆិកា​នេះ សត្វ​ជ្រូក​៣០០​ក្បាល​ដែល​សមត្ថកិច្ច​នៃ​មន្ទីរ​កសិកម្ម​បាន​ចាប់​ឃាត់​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល កាលពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា​នោះ មក​ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ បាន​ងាប់​អស់​ជាង​៨០​ក្បាល ហើយ​សមត្ថកិច្ច​បាន​ជីករណ្តៅ​ដុត និង​កប់​ចោល​ទាំង​អស់ហើយ​។ នៅ​ពេល​នេះ​ជ្រូក​នៅ​សល់​តែ​ជាង​២០០​ក្បាល​ទៀត​នោះ​ទេ និង​ងាប់​ជា​បណ្តើរ​ៗ​រហូត​ទាល់តែ​អស់ ប្រសិនបើ​ម្ចាស់​ជ្រូក​មិន​ព្រម​ដាក់​ចំណី និង​ទឹក​ឲ្យ​ជ្រូក ពីព្រោះ​សត្វ​ជ្រូក​នេះ​មិន​អាច​ទ្រទ្រង់​អត់​ចំណី អត់​ទឹកបាន​យូរថ្ងៃ​នោះ​ទេ ថែម​ទាំង​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ទៀត​ ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ឈ្មួញ​ជនជាតិ​វៀតណាម​ទាំងនោះ​ដឹក​ជ្រូក​ចេញ​-​ចូល​ឆ្លង​ដែន ដោយ​គ្មាន​ច្បាប់​នាំ​ចេញ​បែប​នេះ ហើយ​សង្ស័យ​ថា ជា​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ផង សមត្ថកិច្ច​ជំនាញ​ក៏​ធ្វើការ​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​ទៅ​មន្ទីរពិសោធន៍​​រាជធានី​ភ្នំពេញ ដើម្បី​រក​មេរោគ ហើយ​បើ​គ្មាន​មេរោគ​អ្វី​ទេ មន្ទីរ​នឹង​ប្រគល់​ជ្រូក​ឲ្យ​ម្ចាស់​វិញ ប៉ុន្តែ​បើ​មាន​ផ្ទុកមេរោគ និង​កំទេច​ចោល​ទាំងអស់​។
ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​លទ្ធផល​នៃ​មន្ទីរពិសោធន៍​រហូត​មក​ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ គឺ​មិន​ទាន់​ទទួល​បាន​នៅឡើយ​ទេ​។ ហើយ​ក៏​មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ឹ​ង​ទ្រី មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ បាន​មក​អះអាង​ថា ជា​ជ្រូក​របស់​ខ្លួន​ដែល​ចិញ្ចឹម​នៅ​កសិដ្ឋាន​ឯកជន និង​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ព្យាយាម​សាកសួរ​ថា តើ​វៀតណាម​ទិញ​នេះ​បាន​ឲ្យ​លុយកាក់​ឬ​នៅ? គឺ​ឈ្មោះ​អ៊ឹ​ង​ទ្រី​នេះ មានការ​លាក់លៀម​មិន​ព្រម​ប្រាប​នោះ​ទេ​ ។
ក្រោយមក​ក៏​សួរ​ទៅ​ខាង​ឈ្មួញ​វៀតណាម​វិញ ប៉ុន្តែ​ក៏​មិន​ព្រម​ឆ្លើយ​ប្រាប់​ដែរ ទោះជា​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​យក​ចំណី​ដាក់​ឲ្យ​ជ្រូក​ស៊ី ឬ​ដាក់​ទឹក​ឲ្យ​ជ្រូក​ផឹក ក៏​ពួក​គេ​ហាក់បីដូច​មិន​អើពើរអ្វីដោះឡើយ ហើយ​បើ​បន្ត​បង្អត់​ចំណី បង្អត់ទឹក​ជ្រូក​បែប​នេះ គឺ​អាច​បគឺអាចបន្តងាប់អស់ជាមិនខានឡើយ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print