ផ្លូវការហើយ! ៣៩នាក់ស្លាប់ក្នុងរថយន្តដឹកទំនិញក្លាសេ្ស សុទ្ធតែជនជាតិវៀតណាមទាំងអស់

ចែករំលែក៖

ព័ត៌មានស្រាវជ្រាវចុងក្រោយបំផុត​ ត្រូវបានប៉ូលិស​អង់គ្លេស​បានបញ្ជាក់​ថា​ បានស្គាល់អត្តសញ្ញាណ​អស់ហើយ ជនរងគ្រោះ​ទាំង​៣៩នាក់​ ដែលបានប្រទះឃើញ​ស្លាប់​នៅលើរថយន្តដឹកទំនិញក្លាស្សេ​ នៅក្នុងប្រទេសអង់​គ្លេស​ កាលពីខែ​មុននោះ ។ ប៉ុន្តែអត្តសញ្ញាណ​ជនរងគ្រោះទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈបានឡើយ ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស​ក៏បានសម្តែងការគោរព​​ចំពោះដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងឡាយនោះផងដែរ​។ 

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅព្រឹកព្រលឹមនោះ ប៉ូលិស​បាន​រកឃើញ​សាកសព​បុរស​៣១​នាក់ និងស្ត្រី​៨នាក់ នៅក្នុងរថយន្តដឹកទំនិញក្លាស្សេ​​មួយ​គ្រឿង ស្ថិតនៅឯតំបន់សួនឧស្សាហកម្ម​មួយកន្លែង​នៅទីក្រុង Grays ចម្ងាយ​ប្រហែល​៤០គីឡូម៉ែត្រ​ភាគខាងកើត​ទីក្រុង​ឡុងដុង ។ 

ប៉ូលិស​អង់គ្លេស​បានបញ្ជាក់​ប្រាប់ប្រភពព័ត៌មាន​កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អត្តសញ្ញាណជនរងគ្រោះទាំងនោះ​បានស្គាល់​គ្រប់គ្នាអស់ហើយ ហើយ​ការស៊ើបអង្កេត​ទៅលើសោកនាដកម្មនេះ​ បាននិងកំពុងប្រព្រឹត្តបន្ត​ឡើង ។ 

ជំនួយការស្នងការប៉ូលិស​ក្នុងតំបន់​លោក Tim Smith បានថ្លែងការណ៍ថា នេះគឺជាជំហានមួយយ៉ាងសំខាន់​នៅក្នុងការស៊ើបអង្កេត ហើយអាចផ្តល់​លទ្ធភាព​ឲ្យយើងធ្វើការ​ជាមួយ​សហការីប៉ូលិសវៀតណាម​ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ​ទាំងអស់នោះ ។ 

ប៉ូលិស​អង់គ្លេស​បានបញ្ជាក់ទៀតថា ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួន​ពាក់ព័ន្ធ​សោកនាដកម្មនេះ ​ត្រូវបានធ្វើឡើង​ជាបន្តបន្ទាប់ ក្នុងនោះ​មាន​អ្នកបើកបររថយន្ត​ដឹកទំនិញ​ក្លាស្សេ​អាយុ​២៥ឆ្នាំ Maurice Robinson មក​ពីអៀរឡង់ខាងជើង​ ដែលចោទប្រកាន់​កាលពីសប្តាហ៍មុន​ថា សម្លាប់មនុស្ស​ចំនួន៣៩លើករួចមកហើយ ។

កាលពីដើមសប្តាហ៍​កន្លង ប៉ូលិស​វៀតណាម​ប្រកាសថា បានចាប់ខ្លួន​ជនសង្ស័យ​៨នាក់ ​ពាក់ព័ន្ធករណីនេះផងដែរ ។ ប៉ូលិសអង់គ្លេស​អះអាងថា កំពុង​សហការជាមួយប៉ូលិសវៀតណាម​ និងប៉ូលិស​សហគមន៍អឺរ៉ុប​ពាក់ព័ន្ធករណី​មួយនេះ ។ 

គួរបញ្ជាក់ថា​ភ្លាមៗបន្ទាប់​ពីប្រទះឃើញសាកសពនៅក្នុងរថយន្តដឹកទំនិញ​ក្លាស្សេ គេបានប្រកាសថា ជនរងគ្រោះ​ទាំងនោះគឺជាជនជាតិចិន ។ ប៉ុន្តែ​ក្រោយ​មក ទើបគេដឹងច្បាស់ថា ជាពលរដ្ឋវៀតណាម​ទៅវិញ ។ 

នៅក្នុងសេចក្តីថ្លែងការណ៍​ លោក Smith បានបញ្ជាក់ថា សូមចូលរួមរំលែក​ទុក្ខក្រៀមក្រំនេះ​ជាមួយញាតិ​មិត្ត​ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែល​ទទួលរងសោកនាដកម្ម​ក្នុងការធ្វើដំណើរ​​ទៅដល់​ទឹកដី​របស់អង់គ្លេស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print