គួរឲ្យអាសូ ខណៈបូលីសស្រី ឈីលីរងការគប់គ្រាប់បែកសាំងឆេះខ្លោចពេញខ្លួនពេលកំពុងបំពេញការងារ

ចែករំលែក៖

ប្រទេសឈីលី៖ បាតុកម្មនៅក្នុងប្រទេសឈីលីបានអូសបន្លាយជាច្រើនថ្ងៃកន្លងមក ហើយប្រែក្លាយទៅជាអំពើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
នៅពេលនេះ ប៉ូលីសស្រី២នាក់ រងការគប់គ្រាប់បែកសាំងពីបាតុករជ្រុលនិយម ធ្វើឲ្យនាង ត្រូវឆេះខ្លោចពេញខ្លួនបញ្ជូនទៅសង្គ្រោះក្នុងមន្ទីពេទ្យ ។ រូបភាពដែលក្រុមអ្នកយកព័ត៌មានរ៉យទ័រ ថតបានបង្ហាញឲ្យឃើញថា ប៉ូលិសស្រីម្នាក់ត្រូវគ្រាប់បែកសាំង ពីក្រុមបាតុករ បណ្តាលឲ្យឆាប់ឆេះ ឯកសណ្ឋាន រងរបួសជាទម្ងន់។ ហេតុការកើតឡើង ក្នុងពេលដែលកម្លាំង ប៉ូលិសប្រឆាំងបាតុកម្ម ប្រើប្រាស់ ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់ទឹកទៅលើហ្វូងបាតុករ កំពុងធ្វើសកម្មភាព។
ប៉ូលិសស្រីពីរនាក់ត្រូវគ្រាប់បែកសាំង បណ្តាលឲ្យឆាប់ឆេះ តែត្រូវបានមិត្តរួមក្រុម ជួយទាន់ពេលវេលា ។ ប៉ូលិសស្រីពីរនាក់ដែលរងរបួស ដោយគ្រាប់បែកសាំង មានឈ្មោះ Maria Jose Hernandez Torres អាយុ ២៥ឆ្នាំ និង នាង Abigail Catalina Aburto Cardenas អាយុ ២០ឆ្នាំ ជាសមាជិកកម្លាំងពិសេស Santiago ។ ប៉ូលិសស្រីទាំងពីររូប រងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីពេទ្យ ជាបន្ទាន់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឈីលី លោក Gonzalo Blumel បានទៅសួសុខទុក្ខប៉ូលិសស្រីទាំងពីររូប ហើយលោកក៏បានថ្កោលទោស ការវាយប្រហារខាងលើ ពីសំណាក់ក្រុមបាតុករ ទៅលើកម្លាំងប៉ូលិសដែលកំពុងតែបំពេញភារកិច្ច ។
បាតុកម្មនៅក្នុងប្រទេសឈីលី នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបីមានបាតុករជាច្រើន នាក់ត្រូវបានចាប់ខ្លួនក្តី ។ រដ្ឋាភិបាលក៏បានបន្ទន់ឥរិយាបទប៉ុន្តែក្រុមបាតុកម្មនៅតែ បន្តដង្ហែរក្បួនប្រឆាំង រដ្ឋាភិបាល ដដែល ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print