សាខាគយខេត្តកណ្ដាលបង្ក្រាបទីតាំងកែច្នៃ និងជួសជុលរថយន្ដ៣កន្លែងគ្មានច្បាប់អនុញ្ញាត, ដកហូតបានរថយន្ដ១៤គ្រឿង

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្តាល បានចុះទៅស៊ើបអង្កេត និងឃ្លាំមើលសកម្មភាពកន្លែងជួសជុលកាត់តរថយន្ត៣កន្លែង ស្ថិតនៅភូមិសាស្ត្រឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែល ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសម្រេចជាស្ថាពរនៅថ្ងៃទី៧ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពី លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបញ្ជាឲ្យលោក អន ស៉ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាលបង្រ្កាប ។
ប្រភពព័ត៌មានពីមន្ត្រីសាខាគយខេត្តកណ្តាលបានឲ្យដឹងថា បន្ទាប់ពីទទួលបញ្ជាពីថ្នាក់ដឹកនាំនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងមេឃុំវិហារសួគ៌ ក្រោមការដឹកនាំសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាលផង បានធ្វើការបង្ក្រាប ទីតាំងចំនួន៣ ដែលសង្ស័យថា មានការកែច្នៃកាត់តរថយន្តខុសច្បាប់។
ទីតាំងទាំង៣នោះមានយានដ្ឋានទី១ ម្ចាស់ឈ្មោះ យ័ន សោភ័ណ្ឌ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, ទី២៖ យានដ្ឋានម្ចាស់ឈ្មោះ សេង បូរិន ស្ថិតនៅទីតាំងភូមិអន្លុង ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្ដាល និងទី៣៖ យានដ្ឋានយីហោ លី ហ័រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ម្ចាស់ឈ្មោះ យ៉ាន កុសល អាយុ២៩ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចាប់ឃាត់ទុកនូវរថយន្តដឹកធុនធំចង្កូតស្តាំ ចំនួន៦គ្រឿង និងចង្កូតឆ្វេង ចំនួន៣គ្រឿង, រថយន្តទេសចរណ៍ ចំនួន៤គ្រឿង និងរថយន្តដឹកទំនិញធុនតូច ចំនួន១គ្រឿង សរុបទាំងអស់១៤គ្រឿង។
ប្រតិបត្តិការនៅទីតាំងទាំង៣ខាងលើនេះ ដំណើរការរហូតដល់យប់នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបកម្លាំងចម្រុះអាចដឹក និងនាំយករថយន្តទាំងនោះ ទៅរក្សាទុកនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងសាខាគយ និងរដ្ឋាករខេត្តកណ្តាល បានដោយសាររថយន្តទាំងនោះ មិនអាចបើកបរបាន តម្រូវឲ្យប្រើប្រាស់រថយន្តស្ទូច ដើម្បីដឹកជញ្ជូនយកទៅរក្សាទុករង់ចាំអនុវត្តតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print