ឆ្លងចរន្តអគ្គីសនីឆេះបន្ទប់ជាងកាត់សក់និងបន្ទប់ជាងជួសជុលលក់ទូរស័ព្ទដៃផ្អើលសមត្ថកិច្ចទៅអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទុបជាងកាត់សក់និងបន្ទុកជាងជួសជុលលក់ទូរសព្ទមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់កាលពីវេលាម៉ោង ២និង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេងឃើញឮសំឡេងផ្ទុះភ្លាមៗក៏ហុយផ្សែងខ្មួលខ្មាញ់បង្កើតចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាងកាត់សក់មួយកន្លែង(យីហោប៊ូយហាយឡាយ)យ៉ាងសន្ធោសន្ធៅហើយក៏រាលដាលដល់ហាងលក់ទូរស័ព្ទនៅជាប់គ្នាខូចខាតសម្ភារៈអស់ជាច្រើន

សមត្ថកិច្ចបានឲ្យដឹងថា​ រហូតមកដល់វេលាម៉ោង២និង៥០នាទីទេីបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿងទេីបអាចគ្រប់គ្រង់បានដោយស្ថាពរ។

ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងដោយសារឆ្លងចរន្តអគ្គិសនីម្ចាស់បន្ទប់ចេញទៅក្រៅមិនបានបិទកុងតាក់ភ្លើង

បន្ទុបដែលឆាបឆេះនោះមានចំនួន២បន្ទប់ក្នុងនោះបន្ទប់ទី១កន្លែងជាងកាត់សក់អស់ម៉ូតូ ធំ១ គ្រឿងនិងសម្ភារៈខូចខាតទាំងស្រុង
បន្ទប់ទី២កន្លែងជួសជុលនិងលក់ទូរស័ព្ទដៃខូចខាតសម្ភារៈមួយចំនួននៅខាងក្នុង
ចំណែកសំភារះដែលខូចខាតទាំងពីបន្ទប់មិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនៅឡើយ
សមត្ថកិច្ចបានបន្តថាជុំវិញករណីអគ្គីភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ៕

ដោយ៖ ច័ន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print