ចិន​ចាប់ខ្លួន​មនុស្ស​១១​នាក់​ពាក់ព័ន្ធ​បង្ក​ឲ្យ​បាក់​ដី​សម្លាប់​មនុស្ស

ចែករំលែក៖

​ប្រភព​ស៊ី​ន​ហួ​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ថា​ អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន​មនុស្ស​១១​នាក់​ពាក់ព័ន្ធ​ករណី​បង្ក​ឲ្យ​មានការ​បាក់​ដី​កាលពី​ខែ​មុន​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Shenzhen​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​មក​ដល់​ពេល​នេះ​កើន​១២​នាក់​ ។​

An aerial view shows rescuers walk among damaged vehicles to search for survivors at the site of a landslide which hit an industrial park on Sunday in Shenzhen, Guangdong province, China, December 22, 2015. REUTERS/Stringer

​ការ​បង្ក​គ្រោះថ្នាក់​បាក់​ដី​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​៣៣​ខ្នង​រង​ការ​បំផ្លាញ​ ដែល​រហូត​មក​ដល់​ពេល​នេះ​អ្នក​នៅ​បាត់​ខ្លួន​ មាន​៦២​នាក់​នោះ​ ។​

​មនុស្ស​១១​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​នេះ​ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​កាន់​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ផង​ដែរ​ ។​ ប្រភព​ស៊ី​ន​ហួ​បាន​ផ្សាយ​ថា​ ជន​ទាំង​១១​នាក់​ត្រូវ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ ធ្វេសប្រហែស​ បង្ក​ឲ្យ​មាន​គ្រោះ​យ៉ាង​ធ្ងន់​កើតឡើង​ ។​

​រដ្ឋាភិបាល​ចិន​តែង​ទទួល​រង​ការ​រិះគន់​អំពី​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ប្រទេស​ថា​គ្មាន​លក្ខណៈ​បែបផែន​តាម​ស្តងដា​នោះ​ឡើយ​ ដែល​មូលហេតុ​នេះ​ហើយ​ ទើប​ជា​និច្ចកាល​ តែងតែ​កើត​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់​ ៕​

ew

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print