បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ ផាកពិន័យ​អ្នក​ដែលបើកបរម៉ូតូ​មិន​បាន​គោរព​ច្បាប់ និង​ណែនាំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ពលរដ្ឋ​នៅ​ក្រុង​ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៦ នេះ សមត្ថកិច្ចនគបាលក្រុងស្វាយរៀង​​​បាន​ចុះ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ និង​ណែនាំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ពលរដ្ឋ​នៅ​ក្រុង​ស្វាយរៀង ​។

20160101_151216

លោក ហូតវន្ថា អធិការរងនគរបាលក្រុងស្វាយរៀងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៏បានឱ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​១ ​មករា ​២០១៦​នេះ​គ្រប់​កំលាំងរបស់​នគរបាល​ចរាចរណ៍​ក្រុងស្វាយរៀងនឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សំរេច​ និង​បែងចែក​ត្រួតពិនិត្យ​កំលាំងតាម​គោលដៅ​នីមួយ​ៗ​ ។​

លោក​បន្ត​ថា ជាក់ស្ដែងប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​កំលាំងសមត្ថកិច្ចនគរបាល​បាន​ធ្វើ​តែ​១​គោលដៅប៉ុណ្ណោះក្នុងភូមិមេភ្លើងសង្កាត់ក្រុងស្វាយរៀងទល់មុខអតីតមន្ទីរកសិកម្មខេត្តស្វាយរៀងរហូតមកដល់រសៀលនេះគឺសមត្ថកិច្ច​បានផាកពិន័យ​អ្នក​ដែលបើកបរម៉ូតូ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៏បានជាង១០០គ្រឿងហើយខណះដែលសមត្ថកិច្ចបានចេញ​ឱ្យ​នូវ​វិ​ក័យ​ប​ត្រ័ទៅម្ចាស់ម៉ូតូ​ដើម្បី​យក​ទៅ​បង់ប្រាក់​ផាកពិន័យនៅទៅតាំងក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងផងដែរ ៕

20160101_151226

20160101_151330

20160101_151301

20160101_151234

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print