សម្តេចតេជោ ហ៊ុន សែន ៖ ល្ងាចមិញក្រោយពីបានមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់នៅក្រុងព្រះសីហនុ ស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិតជាមមាញឹករវល់ការងារប្រទេសជាតិខ្លាំងបំផុត ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍន៍។ ម្សិលមិញក្រោយពីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ គឺសម្តេចឆ្លៀតពេលអញ្ជើញមកមុជទឹកសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។
នៅលើ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? កាលពីល្ងាចមិញក្រោយពីបានមុជទឹកសមុទ្រនៅឆ្នេរអូរឈើទាលហើយ ក៏បានសម្រាកមួយយប់នៅក្រុងព្រះសីហនុស្រូបយកខ្យល់សមុទ្រស្រឡះមុខមាត់។

សម្តេចបន្តថា៖ យូរៗម្តងដោយភ្ជាប់ជាមួយនឹងការងារ ផង​ទើបខ្ញុំមានឱកាសបានមកសម្រាកដូចនេះ ព្រោះរាល់ថ្ងៃការងារប្រទេសជាតិគឺរវល់ច្រើនខ្លាំងណាស់។ បន្តិចទៀតខ្ញុំនឹងចេញដំណើរពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញវិញ។

សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងបានសម្រាកជួបជុំក្រុម
គ្រួសារក្នុងថ្ងៃអាទិត្យនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print