ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិព្នងរងគ្រោះម្នាក់បានស្លាប់ដោយការផ្ទុះ រំសេវកែច្នៃគ្រាប់បែកធ្វេីដោយខ្លួនឯង បំណងបោកបំផ្ទុះយកត្រីដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែបានភ្លាត់ស្នៀតខុស បច្ចេកទេស។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់ក្នុងភូមិ កេីតហេតុបានអោយដឹងថា ករណីនេះបានកេីតឡេីងវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩ នៅ ចំណុចអូរហ៊ុចស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូរាំង ខេត្តមណ្ឌលគិរី។
តាមសាក្សីនៅកន្លែងកេីតហេតុអះអាងថា ជនរងគ្រោះឈ្មោះ ព្យើល ព្លើន ភេទ ប្រុស អាយុ៣៣ឆ្នាំជនជាតិ ព្នង នៅភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង មណ្ឌលគិរី ។
សាក្សីបន្តថា នៅមុនកេីតហេតុជនរងគ្រោះបានយកដងកាំបិតទៅបុកកំប៉ុងដាក់រំសេវគ្រាប់កែច្នៃដេីម្បីបោកយកត្រី ប៉ុន្តែបានធ្វេីខុសបច្ចេកទេសបណ្ដាលអោយផ្ទុះដាច់ប្រអប់ដៃខាងឆ្វេងនិងត្រូវលេីដងខ្លួន ជេីង និងខ្ទាតកាំបិតដែលកាន់បុករំសេវនោះមុតជង់ចំភ្នែកខាងស្តាំបណ្ដាលអោយស្លាប់ នៅនិងកន្លែងកេីតហេតុតែម្ដង។
តាមការសន្និដ្ឋានពីជំនាញក្រោយពិនិត្យ ចប់សព្វគ្រប់ ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះគ្រាប់កែច្នៃ យ៉ាងពិតប្រាកដមែន ហេីយបានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីវ័ន