សង្វៀនជល់មាន់ និងអាប៉ោងលោក« ហាន» បើកលេងចល័ត សមត្ថកិច្ចគ្មានឱកាសបង្រ្កាប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សង្វៀនជល់មាន់ និងអាប៉ោងចល័តមួយកន្លែងត្រូវគេបើង លេងជាយូរមកហើយក្រោមមើលការខុសត្រូវរបស់ឈ្មោះ«ហាន»ដែលមានទីតាំងស្ថិតនៅ ភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹងថា ឈ្មោះ«ហាន»ដែលជាម្ចាស់ង្វៀនជល់មាន់ និងអាប៉ោងមាន ទីតាំងខាងលើនេះបានបើកលេងជាយូរមកហើយ ដោយមិនខ្លាចខាងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយដែលនេះទំនងមានអ្នកនៅពីក្រោយខ្នងធំហើយ បានជាហ៊ានបើកលេងរបៀបចល័តដល់ទៅ៤កន្លែង នៅក្នុងឃុំទន្លេបិទនិងមិនគិតពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុចរបស់រដ្ឋាភិបាលនោះទេ ។
ពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទបាននិយាយថា ពួកគាត់ឃើញតែអ្នកញៀនល្បែង មកពីទីជិតទីឆ្ងាយ មានទាំងរថយន្ដ ទាំងម៉ូតូ ស្ពាយនិងយួរកន្ត្រកមាន់ជល់ទៅលេងដូចគេហែកឋិនដោយស្រែកហ៊ោកញ្ជ្រៀវលាន់កងរំពងរំខានរកដេកមិនបានទេហើយគេភ្នាល់ជល់មួយគូៗដាក់ លុយរាប់ រយរាប់ ពាន់ដុល្លាឯណោះ។ គេបើកសង្វៀនចល័ត ម្តងកន្លែងនេះ ម្តងកន្លែងនោះ ក្រោយពីដឹងថាសមត្ថកិច្ចដឹងរឿងចង់ចុះទៅបង្រ្កាប ធ្វើឲ្យអ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ហើយសមត្ថកីច្ចក៏ពិបាកនឹងបង្រ្កាបដែរ ។

ពលរដ្ឋស្នើសុំមកដល់អាជ្ញាធរខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យ និងមានចំណាត់បង្ក្រាបសង្វៀនជល់មាន់នីទីតាំងខាអលើផងបើមិនអ៊ីចឹងទេនិងកើតមាន ចោរឆក់ ចោរលួច ចោរប្លន់ និងមានអំពើហិង្សាមិនខាន ។
ទាក់ទិននឹងករណីនេះលោក បែន រ័ត្ន ស្នងការនគរបាល ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃ ២០ វិច្ឆិកា ២០១៩ នេះថា វាមិនមែនជាសង្វៀនធំដុំអីទេ គ្រាន់តែរលាស់តង់មួយហើយក៏នាំគ្នាលេងទៅហើយពួកគេចល័តម្តងនៅនេះម្តងនៅនោះពិបាកនឹងបង្រ្កាប ទេពេលនេះសមត្ថកិច្ចរបស់លោកកំពុងតាមប្រមាញ់បង្ក្រាបហើយ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print