ខេត្តកណ្តាល ៖ ជនសង្សយ័២នាក់ ដែលធ្វើសកម្មភាពយកកាំបិតទៅភ្ជង់ ប្លន់Pass App ពីប្តី ប្រពន្ធ នៅស្រុកខ្សាច់កណ្តាល ហើយរួចរត់គេចខ្លួនម្នាក់ទៅខេត្តព្រៃវែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៩ ត្រូវបានលោក ជួន វណ្ណះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោស” តាមមាត្រា៣៥៣ ,៣៥៩ នៃក្រមព្រហ្មទណ្ឌ។
ដែលប្រព្រឹត្តនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង ១និង១៦នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ជនសង្ស័យទី១មានឈ្មោះសាវណ្ណ ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនកន្លែងកើតហេតុ។
ទី២ឈ្មោះ បាន រត្ន័ ហៅគ្រាក់ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី២០ វិច្ឆិកា។
ជនរងគ្រោះ២នាក់ប្តី ប្រពន្ធទី១ឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់(Pass App) មានទីលំភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ជ សុវណ្ណឌី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៌ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់អោយដឹងថា ៖ ជនសង្សយ័ដែលចោរ ភ្ជង់ ប្លន់Pass App ២នាក់ ប្តី ប្រពន្ធនៅស្រុកខ្សាច់កណ្តាល កម្លាំងលោកចាប់បាននៅស្រុកមេសាង នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ២០១៩ វេលាម៉ោង០៦និង៥០នាទី ព្រឹកហើយបានប្រគល់អោយកងរាជអាវុធហត្ថខេត្តកណ្តាលផងដែរ។ ដោយសារកងរាជអាវុធហត្ថខេត្តកណ្តាលជាម្ចាស់ករណី។
គួររំលឹកថា ៖ជនរងគ្រោះ អាន សុភ័ក្រ ប្រកបមុខរបររត់PassApp ហេីយកន្លងមកជនរងគ្រោះធ្លាប់ដឹក ជនសង្ស័យជាច្រើនលើកមកហើយ ។ នៅថ្ងៃទី១៨ វិច្ឆិកា ២០១៩វេលាម៉ោង២៣និង៣០នាទី ជនរងគ្រោះ បានដឹកជនសង្ស័យ០១នាក់មិនស្គាល់ឈ្មោះ និងម្នាក់ទៀតមកជាមួយជនសង្ស័យមិនស្គាល់ឈ្មោះដែរ រួមទាំងប្រពន្ធរបស់ខ្លួនដឹកចេញពីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ថាទៅវិមានឈ្នះៗ ពេលទៅដល់វិមានឈ្នះៗ ជនសង្ស័យឲ្យឌុបបន្ត ទៅស្ពានព្រែកតាមាក់ ពេលមកដល់ស្ពានព្រែកតាមាក់ ប្រាប់ឲ្យឌុបបន្តទៅមុខទៀត ពេលទៅដល់កន្លែងកើតហេតុជនសង្ស័យបានឲ្យជនរងគ្រោះឈប់ PassApp ជនសង្ស័យម្នាក់មាឌធំបានយកកាំបិតចុងស្រួចភ្ជង់ ក ជនរងគ្រោះឈ្មោះ ជ វណ្ណឌី ជាប្រពន្ធ ហើយវាយត្រូវចំមុខ ជាច្រើនដៃ រួចឆក់យកការបូបលុយ ប្តីឃើញដូចនោះក៌ប្រគល់PassAppឲ្យទៅជនសង្ស័យ រួចជនសង្ស័យជិះទៅទិសខាងកើតសំដៅទៅស្រុកពារាំងចំណែកជនម្នាក់ទៀតដែលមកជាមួយជនសង្ស័យ មិនបានទៅជាមួយជនសង្ស័យនោះទេ។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ និងម្នាក់មកជាមួយជនសង្ស័យ បានហៅ ឡានដឹកស្រូវជិះតាមរកជនសង្ស័យ តែរកមិន ឃើញ ក៏ជិះឡានដឹកឥដ្ឋត្រឡប់មកព្រែកតាមាក់វិញ ហេីយចូលដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល(PM) ៕ ឆ ដា