តុលាការខេត្តកណ្តាលឃុំខ្លួនជនសង្ស័យ២នាក់ ភ្ជង់ ប្លន់Pass App ពីប្តី ប្រពន្ធ នៅស្រុកខ្សាច់កណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល​ ៖​ ជនសង្សយ័២នាក់ ដែលធ្វើសកម្មភាពយកកាំបិតទៅភ្ជង់ ប្លន់Pass App ពីប្តី ប្រពន្ធ នៅស្រុកខ្សាច់កណ្តាល ហើយរួចរត់គេចខ្លួនម្នាក់ទៅខេត្តព្រៃវែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ធ្វើការឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៩ ត្រូវបានលោក ជួន វណ្ណះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោស” តាមមាត្រា៣៥៣ ,៣៥៩ នៃក្រមព្រហ្មទណ្ឌ។

ដែលប្រព្រឹត្តនៅភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលា​ម៉ោង ១​និង​១៦​នាទី​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ជនសង្ស័យទី១មានឈ្មោះសាវណ្ណ ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនកន្លែងកើតហេតុ។

ទី២ឈ្មោះ បាន រត្ន័ ហៅគ្រាក់ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី២០ វិច្ឆិកា។

ជនរងគ្រោះ២​នាក់ប្តី ប្រពន្ធ​ទី១ឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់(Pass App) មានទីលំភូមិជម្ពូវ័ន្ត​ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ជ សុវណ្ណឌី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិជម្ពូវ័ន្ត​ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៌ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់អោយដឹងថា ៖ ជនសង្សយ័ដែលចោរ ភ្ជង់ ប្លន់Pass App ២នាក់ ប្តី ប្រពន្ធនៅស្រុកខ្សាច់កណ្តាល កម្លាំងលោកចាប់បាននៅស្រុកមេសាង នៅ​ព្រឹកថ្ងៃទី​២០ វិច្ឆិកា ២០១៩ វេលា​ម៉ោង០៦​និង​៥០​នាទី ព្រឹកហើយបានប្រគល់អោយកងរាជអាវុធហត្ថខេត្តកណ្តាលផងដែរ។ ដោយសារកងរាជអាវុធហត្ថខេត្តកណ្តាលជាម្ចាស់ករណី។

គួររំលឹកថា ៖ជនរងគ្រោះ អាន សុភ័ក្រ ប្រកបមុខរបររត់PassApp ហេីយកន្លងមកជនរងគ្រោះធ្លាប់ដឹក ជនសង្ស័យជាច្រើនលើកមកហើយ ។ នៅថ្ងៃទី១៨ វិច្ឆិកា ២០១៩វេលាម៉ោង២៣និង៣០នាទី ជនរងគ្រោះ បានដឹកជនសង្ស័យ០១នាក់មិនស្គាល់ឈ្មោះ និងម្នាក់ទៀតមកជាមួយជនសង្ស័យមិនស្គាល់ឈ្មោះដែរ រួមទាំងប្រពន្ធរបស់ខ្លួនដឹកចេញពីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ថាទៅវិមានឈ្នះៗ ពេលទៅដល់វិមានឈ្នះៗ​ ជនសង្ស័យឲ្យឌុបបន្ត ទៅស្ពានព្រែកតាមាក់ ពេលមកដល់ស្ពានព្រែកតាមាក់ ប្រាប់ឲ្យឌុបបន្តទៅមុខទៀត ពេលទៅដល់កន្លែងកើតហេតុជនសង្ស័យបានឲ្យជនរងគ្រោះឈប់ PassApp ជនសង្ស័យម្នាក់មាឌធំបានយកកាំបិតចុងស្រួចភ្ជង់ ក​ ជនរងគ្រោះឈ្មោះ ជ វណ្ណឌី ជាប្រពន្ធ ហើយវាយត្រូវចំមុខ​ ជាច្រើនដៃ រួចឆក់យកការបូបលុយ ប្តីឃើញដូចនោះក៌ប្រគល់PassAppឲ្យទៅជនសង្ស័យ រួចជនសង្ស័យជិះទៅទិសខាងកើតសំដៅទៅស្រុកពារាំងចំណែក​ជនម្នាក់ទៀតដែលមកជាមួយជនសង្ស័យ មិនបានទៅជាមួយជនសង្ស័យនោះទេ។

ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ​ និងម្នាក់មកជាមួយជនសង្ស័យ បានហៅ ឡានដឹកស្រូវជិះតាមរកជនសង្ស័យ តែរកមិន ឃើញ ក៏ជិះឡានដឹកឥដ្ឋត្រឡប់មកព្រែកតាមាក់វិញ ហេីយចូលដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល(PM) ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print