រថយន្ត Pruis បោះពួយយ៉ាងលឿន ជ្រុលពាក់លើក្បាលនាគពុះចែកផ្លូវ 

ចែករំលែក៖

     ភ្នំពេញ៖ រថយន្ត Pruis មួយគ្រឿងបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យកល់ជាប់និងក្បាលនាគ ទៅមុចលែងរួច ។
     ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
    តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថ​យន្តម៉ាក Pruis ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-0273 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិស​ដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរថយន្តកល់ជាប់ក្បាលនាគពុះចែកផ្លូវ ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។ ចំណែកតៃកុងរថយន្តរងរបួសតិចតួច រួចក៏គេចខ្លួនបាត់ស្រមោល ។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print