ផ្ទេរលោក​វរសេនីយ៍ឯក​ ស​ កែវ​ពិសិដ្ឋ​ ទៅក្រសួងមហាផ្ទៃ តែងតាំងលោក​វរសេនីយ៍ទោ​ យី​ វណ្ណ​ដា ជាអធិការនគរបាលក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ និង​លោក​ នូ​ សុ​វ​ណ្ណា​រ៉ា​ អភិបាលក្រុង​តា​ខ្មៅ​ ។​

ពិធី​នេះ​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការ​រង​ ,​លោកនាយ​ការិយាល័យ​ ,​លោក​អធិការ​នគរបាល​ទាំង​១០​ស្រុក​ ,​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ ,​លោក​ចៅសង្កាត់​ និង​លោកនាយ​ប៉ុស្តិ៍​ចំណុះ​ក្រុង​តា​ខ្មៅ​ និង​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ជា​ច្រើន​រូប​ទៀត​ ។​

​ក្នុងឱកាសនោះ បន្ទាប់​ពី​លោក​វរសេនីយ៍ត្រី​ ភឿ​ង​ វ៉ា​ត​ អធិការរង​ក្រុង​តា​ខ្មៅ​ឡើង​អាន​របាយការណ៍​ស្វាគមន៍​រួច​មក​ លោក​វរសេនីយ៍ឯក​ ម៉ា​ន់​ គឹ​ម​ឡេ​ង​ នាយការិយាល័យ​បុគ្គលិក​ បាន​ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ស្តី​ពី​ការ​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ លោក​វរសេនីយ៍ទោ​ យី​ វណ្ណ​ដា​ អត្តលេខ​៦៥៦៥៧​ ពី​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ជា​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ។​ ដោយ​លោក​វរសេនីយ៍ឯក​ ស​ កែវ​ពិសិដ្ឋ​ អធិការ​ចាស់​ផ្ទេរ​ទៅ​កាន់​មុខ​តំណែង​ថ្មី​ ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​វិញ​ ។​

​ក្រោយ​ពី​ទទួល​ត្រា​ពី​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​រួច​មក​ លោក​វរសេនីយ៍ទោ​ យី​ វណ្ណ​ដា​ ដែល​ទើបនឹង​ចូល​កាន់​មុខ​តំណែង​ថ្មី​ បាន​ឡើង​ចាប់អារម្មណ៍​ និង​សន្យា​ ចំពោះ​មុខ​គណៈអធិបតី​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ លោក​ នូ​ សុ​វ​ណ្ណា​រ៉ា​ អភិបាលក្រុង​តា​ខ្មៅ​ ក៏​បាន​ឡើង​មាន​មតិ​សំណេះសំណាល​ នឹង​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​អធិការ​ដែល​ទើបនឹង​ចូល​កាន់​មុខ​តំណែង​ថ្មី​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ច​ការងារ​បង្កា​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ល្បែងស៊ីសង​ខុសច្បាប់​ និង​បង្កា​ទប់ស្កាត់​ បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​តា​ខ្មៅ​ អោយ​កាន់តែ​ល្អ​ប្រសើ​ឡើង​ថែម​ទៀត​ ។​

ជា​ចុងបញ្ចប់​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចែករំលែក​បទ​ពិសោធន៍​ និង​គំនិត​គួ​ពិចារណា​មួយ​ចំនួន​ជូន​លោក​អធិការ​ថ្មី​ ដែល​ទើប​និង​ចូល​កាន់​មុខ​តំណែង​ ដើម្បី​យក​ទៅ​អនុវត្ត​ដឹកនាំ​នៅ​ក្នុង​អង្គភាព​ឲ្យ​បាន​ល្អ​ប្រសើ​ ។​ មួយ​ផ្នែក​ទៀត​លោកស្នងការ​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅទើបឡើងកាន់តំណែងថ្មី​ ត្រូវ​ខិតខំ​ដឹកនាំ​កងកម្លាំង​ ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ពិសេស​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ។​

លោកស្នងការបានបញ្ជាក់ថា សូម​ចាំ​ នគរបាលគឺ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ។

យ៉ាងណាប្រជាពលរដ្ឋនៅក្រុងតាខ្មៅសង្ឃឹមថា លោកអធិការទើបកាន់តំណែងថ្មីនឹងបំពេញការងារដោយជោគ​ជ័យក្នុងការថែរក្សាសណ្តាប់ធ្នាប់និងសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសបង្រ្កាបគ្រឿងញៀនខណៈដែលសព្វថ្ងៃបង្រ្កាបមិនទាន់បាន១០០ភាគរយនៅឡើយនោះ ៕

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print