ភ្នំពេញ៖ បញ្ហារឿងដាក់ផ្ញើលុយតាម Wing កន្លងទៅ គឺមានជម្លោះរវាងអតិថិជន និងភ្នាក់ងារដកដាក់ជាញឹកញាប់ ជាលទ្ធផលជនរងគ្រោះមិនត្រឹមតែបើកលុយមិនបាន ឈានដល់ជាប់គុក ដោយសារភ្នាក់ងារ Wing ប្តឹងមន្ត្រីនគរបាលលយុត្តិធម៍ ឬក្នុងសមគំនិត បង្វែរសាច់រឿងពីជនរងគ្រោះ ទៅជាជនសង្ស័យ ពេលទៅតវ៉ានៅកន្លែងភ្នាក់ងារ Wing គឺមន្ត្រីនគរបាលយុត្តិធម៍ឃាត់ខ្លួនកសាងសំណុំសំយោគបទល្មើសបញ្ជូនទៅតុលាការ ដោយភាគច្រើនក្រុមអត់ខ្សែ។ ករណីបានកើតមាននៅខេត្តកំពង់ធំប្រមាណជិត២ខែមុននេះ។
តែសំអាងដែរនៅភ្នំពេញ ភ្នាក់ងារ Wing លេងល្បិចមកលើអតិថិជន ដាក់លុយហើយបើកមិនបាន តវ៉ាមិនទទួលបានយុត្តិធម៍ក៏បង្ខំចិត្ត live តាមFacebook អោយកក្រើកទើបខាងក្រុមហ៊ុន Wing ចេញលុយអោយវិញ ឈានដល់បញ្ចប់វិវាទ តែមានអាថ៍កំបាំងត្រង់ថា៖ ខាង Wing មិនលម្អិតពីមូលហេតុកំហុសទើបសងលុយវិញ ហើយអតិថិជន បានលុយហើយក៏មិនបន្តបោកកកាយការពិត គឺប្រើត្រឹមតែពាក្យអរគុណខាងក្រុមហ៊ុន Wing ប៉ុណ្ណោះ។
សូមបញ្ជាក់ថា៖ ភ្នាក់ងារ Wing មួយកន្លែង ស្ថិត នៅក្នុងសង្កាត់- ខ័ណ្ឌកំបូល រាជធានីភ្នំពេញ បានប្រើល្បិចដាក់អតិជន ផ្ញើរលុយហើយ ដកមិនបាន ធ្វើឲ្យអតិជន ខ្លាំងចិត្ត ក៏សម្រេច Live ជាវិដេអូ ផ្អើលដល់មហាជន ។ លទ្ធផលចុងក្រោយ ក៏ខាងធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត អាចខ្លាចអាម៉ាស និងបាក់មុខបាត់បង់អតិថិជន ក៏ខាងក្រុមហ៊ុនបាន ចេញមុខ ដោះស្រាយ ឲ្យលុយ អតិថជនវិញបញ្ចប់បញ្ហា។
បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ៖កម្មការិនីរោងចក្រម្នាក់បានជ្រើសរើសយកសេវាផ្ទេរប្រាក់តាម Wingវេរលុយ ដោយបានផ្ញើរចេញពីសង្កាត់-ខណ្ឌកំបូល មានចំនួនទឹកប្រាក់៣៥០ដុល្លារ ទៅកាន់ឪពុកម្ដាយបងប្អូននៅឯខេត្តកំពង់ធំ នៅពេលទៅបើក ភ្នាក់ងារ Wing នៅខាងខេត្តកំពង់ធំ ប្រាប់ថាលុយនឹងគេដករួចហើយធ្វើឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំង អ្នកផ្ញើរខំតាមទៅសួរដេញដោលយ៉ាងណាក៏មិនបានលទ្ធផល យុត្តិធម៍ឡើយ ទើបនាងឡាយតាមហ្វេសប៊ុកនិងប្ដឹងមកស្ដង់ដាធំនៅរាជធានីភ្នំពេញ ក្រោយពីធ្វើការស្រាវជ្រាវអតិថិជនម្នាក់នោះថាអាចទទួលយកយកលុយមកវិញ ។ ចំពោះករណីនេះត្រូវបានគេមើលឃើញថាភ្នាក់ងារ Wing វេលុយនៅកំបូលនោះហាក់ចង់លេងបីសន្លឹកជាមួយអតិថិជនរបស់ខ្លួនតែទៅមិនរួចព្រោះនាងបានប្ដឹងទៅស្ដង់ដាធំឲ្យជួយដោះស្រាយទាន់ពេលវេលា ។
ប្រភពព័ត៌មាន បានធ្វើការបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីរវាងអតិថិជនដែលជាកម្មការនីរោងចក្រជាមួយភ្នាក់ងារ Wing នៅក្នុងសង្កាត់-ខ័ណ្ឌកំបុល រាជធានីភ្នំពេញ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានជួបជាមួយភាគីពាក់ព័ន្ធព្រមទាំងធ្វើការស៊ើបអង្កេត ជាក់ស្តែងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ នេះ ហើយបានផ្តល់នូវដំណោះស្រាយមួយដ៏សមស្រប និងយុត្តិធម៌ដែលភាគីទាំងអស់ព្រមទទួលយកបាន។ ជាមួយគ្នានេះ ក្រុមហ៊ុនបានអះអាងថា បើអតិថិជន ណា មានបញ្ហាពាក់ព័ន្ធនិងករណីដូចគ្នានេះ លោកអ្នកអាចទាក់ទងមកសេវាកម្មអតិថិជនរបស់វីងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖« 855 23 999 989 ឬ012 999 489 រៀងរាល់ម៉ោងធ្វើការ»។
ក្រោយពីទទួលបានដំណោះស្រាយរួចមក ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ដែលមានបញ្ហាជាមួយភ្នាក់ងារ Wing នៅកំបូលនោះ មានគណនីហ្វេសបុកឈ្មោះ “នីសា”ក៏បានបញ្ជាក់ផងដែរថា៖«នាង អរគុណចំពោះក្រុមហ៊ុន Wing ដែលបានដោះស្រាយ ឲ្យនាង ពេញចិត្តចំពោះដំណោះស្រាយមួយនេះ ។ វាគ្រាន់តែជាបញ្ហារបស់នាងខ្ញុំនិងភ្នាក់ងារដែលខ្ញុំវេរប្រាក់ប៉ុណ្ណាះមិនពាក់ពន្ធ័ជាមួយក្រុមហ៊ុនវីងនោះទេ។ ទោះជាយ៉ាងការលើកឡើងរបស់អតិថិជនម្នាក់នេះបន្ទាប់ពីទទួលបានការដោះស្រាយចប់ហាក់មានគំនាបអ្វីមួយ ពីក្រុមហ៊ុន Wing ព្រោះនាងនិយាយមានកម្រិត ហើយថាសុំទោសចំពោះការឡាយតាមហ្វេសប៊ុក គេមើលឃើញថាប្រសិនបើនាងនៅស្ងៀមស្ងាត់មិនឡាយក៏គ្មានអ្នកណាយកចិត្តទុកដាក់ដោះស្រាយឲ្យនាងដែរ ។ ដូច្នេះ ការផ្ញើរ ប្រាក់ទៅតាម ខេត្តនានា សូមមានការប្រុងប្រយ័ត្ន ពិសេស ត្រូវរក ក្រុមហ៊ុនណាដែល លោក អ្នកពេញ ចិត្ត មិនមានការបាត់បង់ដូចករណី នារីរងគ្រោះខាងលើនេះជាតាក់តាងស្រាប់។
បញ្ហាខ្លះក៏បង្កើតឡើងដោយសារ អតិថិជនខ្លះ គាត់បើកហើយ តែធ្វើជាទៅបើកម្តងទៀត នេះជាកំហុសនិងបទល្មើស ។ ផ្ទុយទៅវិញបើអតិថិជន ដាក់ប្រាក់ហើយ បែរជាបើកមិនបាន មិនត្រឹមតែជាកំហុស និងទូទាត់ប្រាក់សងវិញ ទៅជាការបញ្ចប់រឿងទេ ក៏ទទួលខុសត្រូវក្នុងបទល្មើសដែរ ទើបមានតុល្យភាព រវាងភ្នាក់ងារWing ជាមួយអតិថិជនត្រឹមត្រូវ ។
ជុំវិញបញ្ហាករណីនារីកម្មការីនីរោងចក្រ ដាក់លុយតាមភ្នាក់ងារ Wing នៅសង្កាត់-ខណ្ឌកំបូល ក្រោយមកឪពុកម្តាយនៅខេត្តកំពង់ធំ បើកលុយមិនបាន គឺខាងក្រុមហ៊ុន Wing បានចេញលុយសងវិញ ប៉ុន្តែត្រង់អ្នកសារព័ត៍មាន សូមការបកស្រាយក្នុងរឿងនេះ ទី១-មូលហេតុអីអតិថិជន ដាក់លុយហើយបើកមិនបាន ទី២-ហេតុផលអីខាងក្រុមហ៊ុន Wing សម្រេចចេញសងលុយវិញ.! គឺតំណាងក្រុមហ៊ុន Wing លេខទូរស័ព្ទ 012999 489 គាត់មិនធ្វើការបកស្រាយ ដោយគ្រាន់តែបញ្ជាក់តាមទូរស័ព្ទប្រាប់អង្គភាព នគរដ្រេហ្គន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ថា៖ ខាងក្រុមហ៊ុន Wing សូមលេខទូរស័ព្ទ សុំឈ្មោះ សុំឈ្មោះអង្គភាព រងចាំខាងតំណាងក្រុមហ៊ុន Wing បកស្រាយពន្យល់ជាក្រោយទើបមានលក្ខណៈច្បាស់លាស់ជាង៕
ដោយ៖ សិលា