អ៊ីរ៉ង់បង្កើនសមត្ថភាពការពារទីតាំងនៅលើទឹកដីស៊ីរី អាចវាយប្រហារបានចម្ងាយដល់ទៅ​២០០គីឡូម៉ែត្រ កម្ពស់ដល់ទៅ​២៧គីឡូម៉ែត្រ

ចែករំលែក៖

ប្រទេសអ៊ឺរ៉ង់៖ អ៊ីរ៉ង់​ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស​ Bavar-373 ទៅកាន់ស៊ីរី​ ។សកម្មភាពខាងលើកើតឡើង ក្រោយពេលអ៊ីស្រាអែល បើកការវាយប្រហារតាមដែនអាកាសជាបន្តបន្ទាប់នៅលើទឹកដីស៊ីរី ​ពេលនេះអ៊ីរ៉ង់បានសម្រេចបញ្ជូនប្រព័ន្ធការពារមីស៊ីលផលិតក្នុងប្រទេស​ទៅកាន់ស៊ីរី ដើម្បីការពារទប់ស្កាត់រាល់ការវាយប្រហារ​។

នៅពេលនេះកម្លាំងទាហាន អាកាសអ៊ីរ៉ង់​បានបញ្ជូនប្រព័ន្ធការពារដែនអាស់ដ៏ទំនើបផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ គឺមីស៊ីល​ Bavar-373​ទៅកាន់ទីតាំងទ័ពអាកាស​ T-4 នៅភាគខាងកើតខេត្ត​ Homs ​ប្រទេសស៊ីរី។ សារព័ត៌មានអ៊ីរ៉ង់បានផ្សាយថា «ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល​ទៅលើទីតាំងកម្លាំងទាហានអ៊ីរ៉ង់នៅស៊ីរី បានបង្ខំឲ្យអ៊ីរ៉ង់ ត្រូវតែបញ្ជូនប្រព័ន្ធការពារទៅកាន់ស៊ីរី​​។ ជាមួយគ្នានេះ ប្រព័ន្ធ ការពារ​ Bavar-373​ជាប្រព័ន្ធការពារដ៏ទំនើបបំផុត អាចកម្ទេចគោលដៅហោះហើរបំបាំងកាយ។ ​អាចនិយាយបានថា​ Bavar-373ល្អជាង​ S-300 ​របស់រុស្ស៊ី»។

សកម្មភាពខាងលើ របស់អ៊ីរ៉ង់ ទទួលបានការគាំទ្រពីរុស្ស៊ី ក្នុងគោលដៅបញ្ចប់ការវាយប្រហារតាមដែនអាកាសពីទាហានអ៊ីស្រាអែល​ ទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ក្នុងទឹកដីស៊ីរី។ ចំពោះរុស្ស៊ី​ក៏បានលើកឡើងថា ប្រសិនបើទីតាំងរុស្ស៊ីរងការវាយប្រហារ រុស្ស៊ីក៏នឹងបញ្ជូន មីស៊ីលការពារ ក្នុងនោះមាន​S-400​ទៅការពារដូចគ្នា​។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Bavar-373 ​ត្រូវបានអ៊ីរ៉ង់ អភិវឌ្ឍន៍កាន់តែទំនើបនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើសង្គ្រាម ។ ប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារបានចម្ងាយដល់ទៅ​២០០គីឡូម៉ែត្រ កម្ពស់ដល់ទៅ​២៧គីឡូម៉ែត្រ ។

ការបញ្ជូនប្រព័ន្ធមីស៊ីលការពារខាងលើរបស់អ៊ីរ៉ង់ ធ្វើឲ្យអ៊ីស្រាអែលត្រូវតែប្រុងប្រយ័ត្ន បើមិនចង់ខាតបង់នោះទេ។ អ៊ីស្រាអែល នឹងត្រូវកាត់បន្ថយការវាយប្រហារ ទៅលើទីតាំងរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print