លោកត្រាំប្រឈមបញ្ហាកាន់តែខ្លាំងក្រោយ សភាសម្រេចចោទប្រកាន់ ពីរករណី

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ក្នុងពេលបោះឆ្នោតអាមេរិកជិតមកដល់​ ប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាលត្រាំ​​ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយគោលនយោបាយអាត្មានិយមរបស់លោក​។ ជាមួយគ្នា នេះ​សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបេយ្យ​បាន​ចោទប្រកាន់ទោស​លោក​ពាក់ព័ន្ធ ការកេងប្រវ័ញ្ចអំណាចទៀតផង។

នៅពេលនេះ គណៈកម្មការច្បាប់របស់សភាអាមេរិក​បានចោទប្រកាន់ទោសចំនួនពីរទៅលើប្រធានាធិបតីដូណាលត្រាំ​ ក្នុងនោះមានកេងប្រវ័ញ្ចអំណាច និង រារាំងដល់សកម្មភាពស្រាវជ្រាវ។

កាលពីថ្ងៃទី​១០ខែធ្នូ​ គណៈកម្មការចារកិច្ចសភាអាមេរិក បានប្រកាសជាផ្លូវការ ចោទប្រកាន់ពីរចំណុច​ដើម្បីឈានដល់ការកាត់ទោស​ប្រធានាធិបតី​ ដូណាល់ត្រាំ​។ សារព័ត៌មាន​Fox News ​បានផ្សាយថា នៅក្នុងសន្និសីទកាសែត​ ចោទប្រកាន់ទោស​ដល់ប្រធានាធិបតី​ដូណាលត្រាំ ធ្វើឡើងយ៉ាងឆាប់រហ័ស ​ដោយប្រធានរដ្ឋសភា Nancy Pelosi ​បានប្រកាស ​ពីបទចោទប្រកាន់ខាងលើ​។

នៅក្នុងសន្និសីទកាសែតនោះ​ប្រធានគណកម្មការច្បាប់ ក្នុងរដ្ឋសភាអាមេរិក លោក​ Jerrold Nadler បានលើកឡើងថា​ លោកត្រាំបានកេងប្រវ័ញ្ចអំណាច​ ដោយដាក់គំនាបទៅលើប្រទេសអ៊ុយក្រែន​។ ជាមួយគ្នានេះលោកត្រាំ​បាន​ប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានោះ លោកត្រាំ​មានសកម្មភាព រារាំង​ដល់​ការស្រាវជ្រាវ​ ឈានដល់ការចោទប្រកាន់ទោស​លោក។

តាមសារព័ត៌មាន​ Washington Post ​បានផ្សាយថា គណកម្មការសភា អាមេរិក និងជួបប្រជុំនៅថ្ងៃទី​១២ខែធ្នូ ដើម្បីបោះឆ្នោតអនុម័ត ចោទប្រកាន់ទោស​ប្រធានាធិបតីត្រាំ​។ ប្រសិនបើការបោះឆ្នោតទទួលបានជោគជ័យសភាអាមេរិក នឹងបើកកិច្ចប្រជុំ បោះឆ្នោតនៅសប្តាហ៍ក្រោយ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print