សហរដ្ឋអាមេរិក៖ ក្នុងពេលបោះឆ្នោតអាមេរិកជិតមកដល់ ប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាលត្រាំ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយគោលនយោបាយអាត្មានិយមរបស់លោក។ ជាមួយគ្នា នេះសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបេយ្យបានចោទប្រកាន់ទោសលោកពាក់ព័ន្ធ ការកេងប្រវ័ញ្ចអំណាចទៀតផង។
នៅពេលនេះ គណៈកម្មការច្បាប់របស់សភាអាមេរិកបានចោទប្រកាន់ទោសចំនួនពីរទៅលើប្រធានាធិបតីដូណាលត្រាំ ក្នុងនោះមានកេងប្រវ័ញ្ចអំណាច និង រារាំងដល់សកម្មភាពស្រាវជ្រាវ។
កាលពីថ្ងៃទី១០ខែធ្នូ គណៈកម្មការចារកិច្ចសភាអាមេរិក បានប្រកាសជាផ្លូវការ ចោទប្រកាន់ពីរចំណុចដើម្បីឈានដល់ការកាត់ទោសប្រធានាធិបតី ដូណាល់ត្រាំ។ សារព័ត៌មានFox News បានផ្សាយថា នៅក្នុងសន្និសីទកាសែត ចោទប្រកាន់ទោសដល់ប្រធានាធិបតីដូណាលត្រាំ ធ្វើឡើងយ៉ាងឆាប់រហ័ស ដោយប្រធានរដ្ឋសភា Nancy Pelosi បានប្រកាស ពីបទចោទប្រកាន់ខាងលើ។
នៅក្នុងសន្និសីទកាសែតនោះប្រធានគណកម្មការច្បាប់ ក្នុងរដ្ឋសភាអាមេរិក លោក Jerrold Nadler បានលើកឡើងថា លោកត្រាំបានកេងប្រវ័ញ្ចអំណាច ដោយដាក់គំនាបទៅលើប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះលោកត្រាំបានប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានោះ លោកត្រាំមានសកម្មភាព រារាំងដល់ការស្រាវជ្រាវ ឈានដល់ការចោទប្រកាន់ទោសលោក។
តាមសារព័ត៌មាន Washington Post បានផ្សាយថា គណកម្មការសភា អាមេរិក និងជួបប្រជុំនៅថ្ងៃទី១២ខែធ្នូ ដើម្បីបោះឆ្នោតអនុម័ត ចោទប្រកាន់ទោសប្រធានាធិបតីត្រាំ។ ប្រសិនបើការបោះឆ្នោតទទួលបានជោគជ័យសភាអាមេរិក នឹងបើកកិច្ចប្រជុំ បោះឆ្នោតនៅសប្តាហ៍ក្រោយ៕
ដោយ៖ មែវ សាធី