ផ្ទុះភ្នំភ្លើងនៅញ៉ូវហ្សឺឡែនសម្លាប់មនុស្ស១៦នាក់ ហើយនៅមានសាកសព៦នាក់មិនទាន់យកចេញ

ចែករំលែក៖

ប្រទេសញ៉ូវហ្សឺឡែន៖ ការផ្ទុះភ្នំភ្លើងនៅលើកោះស របស់ញ៉ូវហ្សឺឡែន បានសម្លាប់មនុស្ស រហូតដល់ទៅ​១៦នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស​។ នៅពេលនេះ ក្រុមជំនាញកំពុងតែ ព្យាយាមយកសាកសព​៦នាក់ ដែល​នៅជិតទីតាំងផ្ទុះភ្នំភ្លើង។

ក្រុមទាហានពិសេស របស់ញូវហ្ស៊ីឡែនន ​(New Zealand)បានសម្រេចទៅដឹកជញ្ជូនសាកសព​៦នាក់ ​ចេញពីភ្នំភ្លើង នៅលើកោះស​ នៅថ្ងៃទី​១៣ ខែធ្នូ​ ។ សកម្មភាពដឹកជញ្ជូននេះ គឺមានគ្រោះថ្នាក់យ៉ាងខ្លាំង ដោយក្រុមដឹកជញ្ជូនត្រូវប្រឈមនឹងការផ្ទុះភ្នំភ្លើងថ្មីទៀត។

ឧទ្ធម្ភាគចក្រយោធាពីរគ្រឿង​ បានចាកចេញពីអាកាសយានដ្ឋាន​​ Whakatane ​នៅព្រឹក ថ្ងៃទី​១៣ ខែធ្នូ​ ទៅកាន់កំពូលភ្នំភ្លើងនៅលើកោះស ដែលបានផ្ទុះ តាំងពីថ្ងៃទី​២ ខែធ្នូ​។ គោលដៅទៅកាន់ទីនោះ គឹបញ្ជូនសាកសព​៦នាក់ ចេញពីភ្នំភ្លើង។

សារព័ត៌មាន AFP ​បានផ្សាយថា​ កម្លាំងទាហានពិសេសរបស់ញូវហ្ស៊ីឡែន ៨នាក់ បានបញ្ជូនទៅកាន់ទីតាំងភ្នំភ្លើង កំពុងព្រួសកម្អែ យ៉ាងខ្លាំង ដើម្បីទទួលសាកសព​ ពីតំបន់ភ្នំភ្លើងដ៏គ្រោះថ្នាក់។ ក្រោយរយៈពេលជាងកន្លះម៉ោង ធ្វើការយ៉ាងសកម្ម កម្លាំងទាហានបានបញ្ជូនសាកសពឡើងមកលើនាវាចម្បាំង HMNZS Wellington នៅក្បែរកោះនោះ។

យន្តហោះគ្មានមនុស្សបើក បានរកឃើញទីតាំងសាកសពរបស់ជនរងគ្រោះទាំង​៦នាក់។ សកម្មភាព«រំដោះសាកសព»​ បានកើតឡើង ក្នុងពេលដែលភាគរយ នៃការផ្ទុះភ្នំភ្លើងជាថ្មី មានរហូតដល់​៦០ភាគរយ ដែលជារឿងដ៏គ្រោះថ្នាក់​បំផុត។

នាយករដ្ឋមន្ត្រីញូវហ្ស៊ីឡែន លោកស្រី​ Jacinda Ardern បានតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់កម្លាំងទាហានពិសេស ទៅដឹកសាកសព។ លោកស្រីបន្តទៀតថា សកម្មភាពរបស់ទាហាន គឺត្រូវ ដឹកជញ្ជូន​សាកសពមកផ្ទះ ប្រគល់ឲ្យសាច់ញាតិ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print