ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​មក​លក់​អីវ៉ាន់​តាំង​ពិ​ពណ៌​នៅ​ខេត្តបាត់ដំបង​ស្លាប់​មិនដឹង​មូលហេតុ​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ បន្ទាប់​ពី​មាន​អាការ​មិន​ស្រួលខ្លួន​ និង​ចុក​ដើមទ្រូង​ ហើយ​ដួល​សន្លប់​បាត់ស្មារតី​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ ហើយ​ក៏​ដាច់ខ្យល់​ស្លាប់​មិនដឹង​មូលហេតុ​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ។​

IMG_4110

​ស្ត្រី​ជនជាតិ​ថៃ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ មានឈ្មោះ​ ប៊ុ​ន​ ចាន់​រ័​ត្ន​មន្នី​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ក្នុង​ខេត្ត​ឧត្តុ​ង​ផ​ន​ថា​នី​ ប្រទេស​ថៃ​ ដោយ​ចូល​មក​ខេត្តបាត់ដំបង​មក​លក់​អីវ៉ាន​ និង​ផលិតផល​តាំង​ពិ​ពណ៌​នៅ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ទី​៣១​ ខែមករា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ។​

​សាច់ញាតិ​សព​ស្ត្រី​ជនជាតិ​ថៃ​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ ពី​មុន​មក​ស្ត្រី​រូប​នោះ​ មិន​ដែល​កើត​មាន​ជំងឺ​ប្រកាច់​អ្វី​នោះ​ទេ​ ទើបតែ​ចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​។​

​ជុំវិញ​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ជនជាតិ​ថៃ​ខាងលើ​ សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​បាន​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ហើយ​សន្និដ្ឋាន​បឋម​ថា​ ស្ត្រី​ជនជាតិ​ថៃ​រូប​នោះ​កើត​ជំងឺ​គាំងបេះដូង​ ។​

​សាកសព​ត្រូវ​បាន​សាច់ញាតិ​ដែល​មក​លក់ទំនិញ​តាំង​ពិ​ពណ៌​ជាមួយ​គ្នា​ដឹក​យក​ទៅ​ ប្រទេស​ថៃ​វិញ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG_4106

IMG_4105

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print