​ស្រី​លង្កា​ផ្ដល់​ដី​សម្រាប់​សាងសង់​លំនៅ​ឋាន​ដល់​ជន​រង​គ្រោះ​ដោយ​ជម្លោះជាតិសាសន៍

ចែករំលែក៖

​ប្រធានាធិបតី​ស្រី​លង្កា​លោក​Maithri​ pala​ Sirisena​ កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ បាន​ប្រកាស​ថា​និង​ផ្ដល់​ដី​សម្រាប់​សាងសង់​លំនៅ​ឋាន​ដល់​ពលរដ្ឋ​ជាង​១​សែន​ នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ ហិង្សា​ជាតិ​សាសន៍​ ។​

ases (3)

​លោក​ Sirisena​ បញ្ជាក់​ថា​ ការ​ ផ្ដល់​ដី​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​ចំពោះ​ពលរដ្ឋ​ដែល​រសនៅ​តាម​បណ្ដា​ខេត្ដ​ភាគ​ខាងជើង​និង​ភាគ​ខាង​ ត្បូង​ ព្រមទាំង​ពលរដ្ឋ​ដែល​រស់នៅ​តាម​ ឆ្នេរសមុទ្រ​ Puttalam​ ផង​ដែរ​។​ គ្រួសារ​ ដែល​ទទួល​បាន​ដី​សម្រាប់​រស់នៅ​គឺជា​ គ្រួសារ​ដែល​ស្នាក់​នៅ​ក្នុង​ជំរំ​ភៀសខ្លួន​។​

​នៅ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ខាងត្បូង​ជាទី​កន្លែង​ដែល​មានការ​វាយប្រហារ​ គ្នា​រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល​និង​ក្រុម​ ឧទ្ទាម​តា​មិ​ល​ដែល​ពេល​នេះ​ ស្ថិត​នៅ​ ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ពេល​ នេះ​ត្រូវ​បាន​រៀបចំ​ឱ្យ​ពលរដ្ឋ​មានការ​តាំង​ ទីលំនៅ​ពិតប្រាកដ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ ជីវិត​។​ ការ​ផ្ដល់​ដី​សង់​ទីលំនៅ​ឋាន​ជាក់​ លាក់​គឺជា​ការ​សន្យា​របស់​ប្រធានាធិបតី​ស្រី​លង្កា​ពេល​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។​

​ប្រធានាធិបតី​ Sirisena​ អាយុ​៦៤​ឆ្នាំ​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ ដើមឆ្នាំ​២០១៥​ដោយ​មាន​សំឡេង​គាំទ្រ​លោក​រហូត​ដល់​ទៅ​៥១​្ប​២៨​ភាគរយ​។​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កាន់​តំណែង​លោក​បាន​ជំរុញ​ឱ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​បាន​ជោគជ័យ​ដែល​ជា​ចំណុច​សំខាន់​បំផុត​ក្នុង​ការ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​កាន់​ តែ​ ប្រសើរ​និង​បញ្ចប់​ជម្លោះជាតិសាសន៍​នៅ​ ក្នុង​ប្រទេស​របស់​លោក​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print