ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ ដែលរស់នៅនៅនៃខេត្តតំបន់ខ្ពង់រាប
ឦសាន មានការប្រុងប្រយ័ត្នអំពីស្ថានភាពអាកាសធាតុ ខណៈចាប់ពីថ្ងៃទី ២៤-៣០ ខែធ្នូ ឆ្នាំ២០១៩ មានការធ្លាក់ត្រជាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់
ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ៖ស្ថានភាពធាតុអាកាស ចេញផ្សាយពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩។
តាមសេចក្តីប្រកាសនេះបញ្ជាក់ថា៖ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ជារួម និង
ដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា ៖ កម្ពុជាយើង បាន និងបន្ត
ទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ។ នៅក្នុងមហាសមុទ្រភាគ
ខាងកើតហ្វីលីពីន ព្យុះទី ២៩ ឈ្មោះ ហ្វាន់ហ្វូន (PHANFONE) បាន និងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ ។
ស្ថានភាពបែបនេះ ធ្វើឲ្យ ៖១- ចាប់ពីថ្ងៃទី ២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាប
ឦសានមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹក ដោយ ៖+ សីតុណ្ហភាពអប្បបរមា មានពី 17-19 °C – 10 + សីតុណ្ហភាពអតិបរមា មានពី 27-30 °c ។
២-បណ្តាខេត្តដទៃទៀត
+ សីតុណ្ហភាពអប្បបរមា មានពី 20-24 °C
+ សីតុណ្ហភាពអតិបរមា មានពី 30-33 °C ។
អាស្រ័យដូចស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ៖ សុខ ខេមរា