ខេត្តព្រះវិហារ៖ រថយន្តដឹកជ្រូកធុនធំកង់១០មួយគ្រឿងខណៈកំពុងបើកបរតាមផ្លូវសុខៗស្រាប់តែដាច់ទ្រុងធ្វើឲ្យធ្លាក់ជ្រូក រាយប៉ាយរាប់សិបក្បាលពេញផ្លូវ ធ្វើឲ្យជ្រូកស្រែកទ្រហឹងអឺងកងស្តាប់អីសឹងមិនបាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយឆ្លងដែនពីថៃចូលកម្ពុជាតាមច្រកអូរស្មាច់ឆ្លងចូលទឹកដីខេត្តព្រះវិហារបានតែបន្តិចស្រាប់តែរថយន្តនេះពាក់ស្លាកលេខ ភ្នំពេញ 2B-6263 បានដាច់របាំងទ្រុងរថយន្តបណ្តាលធ្លាក់ទ្រុងជ្រូករប៉ាត់រប៉ាយស្រែកទ្រហឹងតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរបាន ចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែព្រូ ២នាក់៖
១/ឈ្មោះ ប៊ុន ឈុនពិត ភេទប្រុស អាយុ ៤០ឆ្នាំ ស្រុកកំណើតភូមិដារ ឃុំដារ ស្រុក មេមត់។ ជ្រូកនេះមានរាប់រយក្បាលហើយមិនដឹងថាមានច្បាប់ទម្លាប់ត្រឹមត្រូវយ៉ាងណានោះទេខណៈដែលព្រូរថយន្ត២នាក់នេះអះអាងថាថៅកែរបស់ខ្លួនឲ្យដឹកយកទៅលក់នៅព្រំប្រទល់នៃ ប្រទេសវៀតណាមឯណោះ តែចៃដន្យដាច់របាំងជញ្ជាំងរថយន្តទើបឲ្យធ្លាក់ជ្រូកដល់ដីយ៉ាងរប៉ាត់រប៉ាយបែបនេះ ៕
សហការី