វិភាគព័ត៍មានអន្តរជាតិ៖ ខុសហើយអាមេរិកអើយ! ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន គំរាមកំហែងសន្តិសុខ ក្រុមប្រហ៊ុនឧស្ម័នប្រេងរុស្ស៊ីក៏គំរាមដែរ

ចែករំលែក៖

ប្រទេសរុស្សុី៖ អាមេរិក ដាក់គំនាបឲ្យប្រទេសអឺរ៉ុប មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន ហួវាយ ដោយចោទថា ក្រុមហ៊ុន មួយនេះគំរាមកំហែងដល់សន្តិសុខជាតិ ។  អាមេរិក ស្នើឲ្យអឺរ៉ុប ប្រើប្រាស់ បច្ចេកវិទ្យារបស់ក្រុមហ៊ុន អាមេរិកវិញ ។
ដោយឡែកវិស័យថាមពល ឧស្ម័នរបស់រុស្ស៊ី ក៏ត្រូវអាមេរិក ចោទថា គំរាមកំហែងសន្តិសុខដែរ ដោយដាក់គំនាបអឺរ៉ុប មិនត្រូវប្រើទិញឧស្ម័នពីរុស្សុី ដោយទិញពីអាមេរិកវិញ ។ សូមបញ្ជាក់ថា អឺរ៉ុបទិញឧស្ម័នពីរុស្ស៊ីមានតម្លៃទាបជាងទិញពីអាមេរិក ដល់ ៣០ភាគរយ។ ដូចគ្នានឹងបច្ចេកវិទ្យា របស់ចិន មានតម្លៃថោកជាង អាមេរិក រាប់សិបដង ។ ទាំងនោះហើយអាមេរិក មិនអាចប្រកួតប្រជែងឈ្នះ រុស្ស៊ីនិងចិននោះឡើយ ទើបបង្ខំឲ្យអឺរ៉ុប ឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសទាំងពីរ ។
នៅពេលេនះអាមេរិកបានបង្កើនការដាក់គំនាប ទៅលើ បំពងបង្ហូរឧស្ម័ន ទិសខាងជើង របស់រុស្ស៊ី ប៉ុន្តែ វិស័យថាមពល គឺជាអាទិភាព របស់ប្រទេសតំបន់អឺរ៉ុប ។ ទាំងនោះហើយបានជា អឺរ៉ុប និងរុស្ស៊ី ប្តេជ្ញា ប្រឆាំងនិងសម្ពាធ ពីអាមេរិក ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Kozal បានប្រកាសតាមកញ្ជក់ទូរទស្សន៍ Rossiya 24 បានលើកឡើងថា «យើងប្រាកដ ថា នឹងដោះស្រាយបញ្ហា បំពងបង្ហូរឧស្ម័នទៅកាន់អឺរ៉ុប ក៏ដូចជាយោគយល ដល់ទំនាក់ទំនង ជាមួយអឺរ៉ុប ។
ឧបនាយករដ្ឋមន្ត្រី រុស្ស៊ី បានលើកឡើងថា « សម្ពាធ អាច បន្តកើនឡើងពីអាមេរិក ប៉ុន្តែលទ្ធផល មិនអាចទទួលបាន ដូច ការចង់បានរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ ។ រុស្ស៊ីនឹងយកចិត្តទុកដាក់ កសាងបំពងឧស្ម័នដែលជាការចាំបាច់ របស់ប្រទេសតំបន់អឺរ៉ុប»។
តាមការលើកឡើងរបស់លោក Kozak បានបញ្ជាក់ទៀតថា ឧស្ម័នដែលរុស្ស៊ី លក់ទៅឲ្យអឺរ៉ុប មានតម្លៃទាបជាង ៣០ភាគរយ នៃឧស្ម័នហ្គាស ទិញពីអាមេរិក ។ ទីក្រុងវ៉ាស៊ីនតោន បាន ដាក់គំនាប់ ទៅលើបំពងឧស្ម័នរបស់រុស្ស៊ី  ដោយអាមេរិកចាត់ទុកថាអាចបង្កភាពគ្រោះថ្នាក់ដល់សន្តិសុខអឺរ៉ុប ។
សកម្មភាពរបស់អាមេរិក បានធ្វើឲ្យក្រុម អ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិក បានហាមប្រាមអឺរ៉ុប ប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន ហួវាយ គំរាមកំហែងដល់សន្តិសុខ ។ចុះវិស័យថាមពល ដែលអឺរ៉ុបត្រូវ ការ ហើយមានតម្លៃថោកជាងអាមេរិក ហេតុអ្វីបានជាអាមេរិកចោទប្រកាន់ គំរាមកំហែងសន្តិសុខ ដូចគ្នាដែរ ស្ថានភាពទាំងពីរខាងលើ គឺខុសគ្នាដាចស្រឡាស។
គោលដៅរបស់អាមេរិក គឺចង់ឲ្យប្រទេសតំបន់អឺរ៉ុប ស្ថិតនៅក្រោមអាមេរិក ទាំងអស់ ទាំង បច្ចេកវិទ្យារហូតដល់ ថាមពល ។ ទំាងនោះហើយទើបអាមេរិក ប្រើប្រាស់អឺរ៉ុប បានតាមតែចិត្តដើម្បីផលប្រយោជន៍ អាមេរិក ។ រដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញ ប្រតិកម្មបន្តបន្ទាប់គ្នា ថ្កោលទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម មលើក្រុមហ៊ុនទាំងអស់ ដែលចូលរួម នៅ ក្នុងគម្រោង សាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2។ សម្រាប់អាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប ទណ្ឌកម្មរបស់អាមេរិក នេះ គឺជារឿងមួយ មិនអាចទទួលយកបាន ជាដាច់ខាត ព្រោះវាជាការប្រើទណ្ឌកម្មអាមេរិក មកលើក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីដោយត្រឹមស្រូវស្របច្បាប់ នៅអឺរ៉ុប។
រដ្ឋាភិបាលអាមេរិក តាមរយៈច្បាប់ថវិកា និងសន្តិសុខជាតិឆ្នាំ២០២០ បានសម្រេចថានឹងដាក់ទណ្ឌកម្ម លើ ក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងគម្រោងនេះ។ ក្នុងរយៈពេល ៦០ថ្ងៃទៀត រដ្ឋាភិបាលអាមេរិក និងបញ្ចេញតារាងឈ្មោះ ក្រុមហ៊ុនដែលអាចជាប់ទណ្ឌកម្ម។
ក្នុងនាម ជាអ្នកទទួលផលក្នុងគម្រោងនេះធំជាងគេ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ អ្នកនាំពាក្យខ្លួន បានមានប្រតិកម្មធ្ងន់ៗថា ទណ្ឌកម្មក្រៅដែនអធិបតេយ្យរបស់អាមេរិក គឺជារឿងហួសហេតុ មិនអាចទទួលយកបានទេ ព្រោះទណ្ឌកម្មនេះ វានឹងប៉ះពាល់មកលើក្រុមហ៊ុនអាល្លឺម៉ង់ ឬក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលរកស៊ី ដោយត្រឹមត្រូវស្របច្បាប់នៅអឺរ៉ុប។ ដូចគ្នាដែរ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបដិសេធចោល ចំពោះទណ្ឌកម្ម របស់ រដ្ឋាភិបាល លោក ដូណាល់ ត្រាំ មកលើក្រុមហ៊ុនអឺរ៉ុប។
សូមរំលឹកថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ គឺធ្វើឡើង ដើម្បីបង្ហូរឧស្ម័នហ្កាសពីរុស្ស៊ី ចូលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រខាងជើង។ គម្រោង សាងសង់ ដែលមានតម្លៃប្រមាណជា ១ម៉ឺនលានអឺរ៉ូនេះ គឺជាការសហការគ្នា ពាក់កណ្តាល ពីក្រុមហ៊ុន GazProm របស់រុស្ស៊ី ហើយពាក់កណ្តាល ទៀត ជាការចូលគ្នារវាងក្រុមហ៊ុនថាមពលអឺរ៉ុបជាច្រើនប្រទេស (OMV Wintershall Uniper Shell Engie)។ បច្ចុប្បន្នការសាងសង់បានសម្រេចរួចរាល់ ជាង៨០%ហើយ ហើយតាមការគ្រោងទុក ការបង្ហូរឧស្ម័ន នឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២០។
ក៏ប៉ុន្តែ ក្រោយការប្រកាស ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនAllseas របស់ស្វីស ដែល ជាក្រុមហ៊ុនទទួលបន្ទុក សាងសង់ តភ្ជាប់ បំពង់បង្ហូរឧស្ម័នបាតសមុទ្រ នៅក្នុងគម្រោងនេះ បានសម្រេចចិត្តព្យួរការដ្ឋានរបស់ខ្លួន ដោយបានលើកឡើងថា កំពុងរងចាំការជូនព័ត៌មានលំអិត ពីរដ្ឋាភិបាលអាមេរិក ទាក់ទិននឹង ទ ណ្ឌកម្ម ។
គួរកត់សំគាល់ថា អាមេរិកតែងតែងសម្តែងការប្រឆាំងនឹងគម្រោង Nord Stream 2 ដោយលើកឡើងថា អឺរ៉ុបនឹងក្លាយជាចំណាប់ខ្មាំងថាពលរបស់រុស្ស៊ី។ អាមេរិកអះអាងថា គោលជំហរខ្លួន គឺការពារអ៊ុយក្រែន ដែលជាអ្នកខាតធំ ព្រោះអ៊ុយក្រែននឹងបាត់បង់ចំណូល ពីការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។ តែយ៉ាងណា លោកស្រី Ulrike Demmer អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើអនុសារណៈមួយ ដើម្បីកំណត់ពី ថ្លៃឈ្នួល នៃការឆ្លងកាត់បំពង់បង្ហូរឧស្ម័ន រុស្ស៊ី ដែលកាត់ដីអ៊ុយក្រែន ចាប់ពីឆ្នាំ២០២០ទៅ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក គ្មានហេតុផលអ្វី ចង់ មកលូកដៃ រារាំងគម្រោង Nord Stream 2 នេះ ដោយយកលេសថាដើម្បីការពារផលប្រយោជន៍អ៊ុយក្រែន បានឡើយ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print