ដើម្បីការពារបរិស្ថាន ថៃចេញច្បាប់ ហាមប្រើប្រាស់​ថង់ប្លាស្ទិក

ចែករំលែក៖

ប្រទេសថៃ៖ ក្រុមហ៊ុនលក់រាយ​នៅថៃក៏ដូចជាក្រុមហ៊ុនផលិត ថង់ប្លាស្ទិក ត្រូវបានស្នើរឲ្យឈប់ ផលិតនិងប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីការពារបរិស្ថានកាន់តែប្រសើរឡើង ។

ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងមកនេះ អ្នកលក់រាយធំៗរបស់ថៃ នឹងបញ្ឈប់ការចែកចាយថង់ប្លាស្ទិក ហើយអ្នកស្រុកប៉ាតាយ៉ា ហាក់ដូចជាមិនបានត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរនូវរបត់នេះឡើយ។

បើយោងតាមការស្ទង់មតិក្រៅផ្លូវការរបស់កាសែតថៃ បានរកឃើញថា មនុស្សភាគច្រើន នៅមិនទាន់យល់ដឹង អំពីកិច្ចព្រមព្រៀងរបស់អន្ដរក្រសួង កាលពីពេលកន្លងមក រវាងក្រសួងធនធានធម្មជាតិ និងបរិស្ថាន ហើយបណ្តាញលក់រាយធំជាងគេ របស់ ប្រទេសថៃ។ ក្រសួង និង អ្នកពាក់ព័ន្ធ បានយល់ឃើញថា ការប្រើប្រាស់ថង់ប្លាស្ទិកនេះ កំពុងតែបង្កឲ្យមានផលប៉ះពាល់យ៉ាងច្រើន។ ក្រៅពីហាងលក់ទំនិញ ក៏នៅមានការយល់ដឹងតិចតួចណាស់ អំពីយុទ្ធនាការរបស់រដ្ឋាភិបាល ក្នុងការកាត់ បន្ថយ នូវការប្រើប្រាស់ថង់ប្លាស្ទិក។

លោក Varawut Silpa-archa រដ្ឋមន្រ្ដីក្រសួងបរិស្ថានថៃ ធ្លាប់បានថ្លែង កាលពីអំឡុងខែកញ្ញា កន្លងមកនេះថា ក្រសួងបានស្នើឲ្យក្រុមហ៊ុនលក់រាយនានារបស់ថៃ គួរតែបោះបង់ចោលនូវការប្រើប្រាស់ថង់ប្លាស្ទិកនេះ។ ក្នុងចំណោមអ្នកពាក់ព័ន្ធដែលយល់ ព្រមតាមកិច្ចព្រមព្រៀងនោះ រួមមាន ក្រុមហ៊ុន Central Group, The Mall Group, 7-Eleven operator CP All និង PTT ហើយក្រុមហ៊ុន Plastic Industry Club ព្រមទាំងសមាគមលក់រាយនានារបស់ថៃ។

រដ្ឋាភិបាលថៃ បានថ្លែងថា រដ្ឋាភិបាល នឹងដាក់បម្រាមការប្រើប្រាស់ ការវេចខ្ចប់អាហារ ដោយសម្ភារប្លាស្ទិក រួមទាំងថង់ប្លាស្ទិក និងកែវជ័រ នៅក្នុងឆ្នាំ២០២២៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print