យន្តហោះដឹកអ្នកដំណើរ​១០០នាក់ស្លាប់ ដោយបុកអគារធ្លាក់ចុះដីនៅកាហ្សាក់ស្ថាន

ចែករំលែក៖

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Bek Air ​ដឹកអ្នកដំណើរ​១០០នាក់ ព្រមទាំងក្រុមអាកាសយានិកបានជួបគ្រោះថ្នាក់ ធ្លាក់ នៅជិតទីក្រុង  Almaty ប្រទេសកាហ្សាក់ស្ថាន។

សារព័ត៌មាន​ Spunik បានផ្សាយថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់ស្លាប់ ។ ក្នុងចំណោមមនុស្សនៅលើយន្តហោះ​១០០នាក់ មានអ្នកដំណើរ ៩៥នាក់ និងក្រុមពហុនិការ​៥​នាក់។

មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺយន្តហោះ មិនអាចហោះឡើងទៅលើបាន ហើយក៏បុកផ្ទះកម្ពស់ពីរជាន់ ពេលចាប់ផ្តើមហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ​ Almaty នៅប្រទេស កាហ្សាក់ស្ថាន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។

ជើងហោះហើរក្នុងស្រុកគ្រោង នឹងហោះហើរពីអាកាសយានដ្ឋាន អាល់ម៉ាទី (Almaty) ទៅរដ្ឋធានី ណឺរស៊ុល តង់ (Nur-Sultan)។ក្រុមសង្គ្រោះបន្ទាន់កំពុងជួយធ្វើអន្តរាគមន៍ដើម្បីជម្លៀសអ្នកដំណើរ និងសមាជិកនាវិក ។ អាកាសយានដ្ឋាន អាល់ម៉ាទី បានប្រកាសថា មិនមានរបាយការណ៍នៃអគ្គិភ័យបន្ទាប់ពីការធ្លាក់យន្តហោះនេះនោះទេ។

អាកាសយានដ្ឋាន អាល់ម៉ាទី បានបញ្ជាក់ថា មូលហេតុ និងកាលៈទេសៈនៃការធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print