​ប៉ូឡូញ​​៖ អាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសប្រក្រតីស្លាប់ជាង​៤០នាក់

ចែករំលែក៖

ប៉ូលិសប៉ូឡូញបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺមនុស្សចាស់ អ្នកគ្មានផ្ទះសម្បែងនិង​អ្នកស្រវឹងស្រា ត្រូវតែមានការប្រុងប្រយ័ត្ន​ដោយអាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសប្រក្រតីសារព័ត៌មានវ៉ាស៊ីុនតោនប៉ុស្ត៍បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ជាង​៤០នាក់​ហើយដោយសាអាកាសធាតុត្រជាក់។ ដោយឡែកនៅថ្ងៃទី​៣និងទី​៤ខែមករា មានអ្នកស្លាប់​ដល់ទៅ​២១នាក់។

លោកស្រីBozena Wysocka អ្នកនាំពាក្យមជ្ឈមណ្ឌុលសន្តិសុខ​បញ្ជាក់ថា​«មានមនុស្ស​១២​នាក់ស្លាប់ក្នុងរយះពេល​២៤ម៉ោងកន្លងមក ហើយនៅមុននេះមានមនុស្ស​៩នាក់​ផ្សេង​ទៀត​ស្លាប់។នៅក្នុងតំបន់មួយចំនួនមានសីតណ្ហភាពធ្លាក់ដល់ក្រោមសូន្យ​អង្សាសេ ខ្លះទៀត​ សីតណ្ហភាពមានរហូត​-20 អង្សាសេរទៀតផង។

សារព័ត៌មាន​ប៊ីប៊ីស៊ីុ​បានផ្សាយថា នេះជារដូវកាលត្រជាក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិ​សាស្ត្រប្រទេសប៉ូឡូញ។ កាលពីថ្ងៃទី​១៩និង​២០ខែធ្នូ​២០០៩ ក៏មានអាកាសធាតុត្រជាក់​ធ្លាក់​ព្រិល សម្លាប់មនុស្ស​៤២នាក់ផងដែរ។

ប៉ូឡូញមានពលរដ្ឋ​៣៨លាននាក់ហើយអាកាសធាតុត្រជាក់ឆ្នាំនេះកើតឡើងយឺតជាឆ្នាំមុនៗ ប៉ុន្តែមានអាកាសធាតុត្រជាក់ជាងគេបង្អស់៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print