ប៉ូលិសប៉ូឡូញបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺមនុស្សចាស់ អ្នកគ្មានផ្ទះសម្បែងនិងអ្នកស្រវឹងស្រា ត្រូវតែមានការប្រុងប្រយ័ត្នដោយអាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសប្រក្រតីសារព័ត៌មានវ៉ាស៊ីុនតោនប៉ុស្ត៍បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ជាង៤០នាក់ហើយដោយសាអាកាសធាតុត្រជាក់។ ដោយឡែកនៅថ្ងៃទី៣និងទី៤ខែមករា មានអ្នកស្លាប់ដល់ទៅ២១នាក់។
លោកស្រីBozena Wysocka អ្នកនាំពាក្យមជ្ឈមណ្ឌុលសន្តិសុខបញ្ជាក់ថា«មានមនុស្ស១២នាក់ស្លាប់ក្នុងរយះពេល២៤ម៉ោងកន្លងមក ហើយនៅមុននេះមានមនុស្ស៩នាក់ផ្សេងទៀតស្លាប់។នៅក្នុងតំបន់មួយចំនួនមានសីតណ្ហភាពធ្លាក់ដល់ក្រោមសូន្យអង្សាសេ ខ្លះទៀត សីតណ្ហភាពមានរហូត-20 អង្សាសេរទៀតផង។
សារព័ត៌មានប៊ីប៊ីស៊ីុបានផ្សាយថា នេះជារដូវកាលត្រជាក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រប្រទេសប៉ូឡូញ។ កាលពីថ្ងៃទី១៩និង២០ខែធ្នូ២០០៩ ក៏មានអាកាសធាតុត្រជាក់ធ្លាក់ព្រិល សម្លាប់មនុស្ស៤២នាក់ផងដែរ។
ប៉ូឡូញមានពលរដ្ឋ៣៨លាននាក់ហើយអាកាសធាតុត្រជាក់ឆ្នាំនេះកើតឡើងយឺតជាឆ្នាំមុនៗ ប៉ុន្តែមានអាកាសធាតុត្រជាក់ជាងគេបង្អស់៕
ប្រែសម្រួល៖ ម៉ែវ សាធី