រថយន្ដ​ថៃ​ដឹកទំនិញ​សំពីងសំពោង បើក​បុក​បាក់​បង្គោល​ស្លាក​ទេសចរណ៍ ក្នុង​ក្រុង​ក្រចេះ​

ចែករំលែក៖

ខេត្តក្រចេះ​៖ រថយន្ត​ធុន​ធំ​១​គ្រឿង ដែល​ដឹក​ផលិតផល​តាំង​ពិ​ពណ៌​មកពី​ប្រទេស​ថៃ និង​បើក​ដោយ​តៃកុង​ជនជាតិ​ថៃ​ទៀត​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​បើក​បុក​បាក់​បង្គោល​ស្លាក​ទេសចរណ៍ តាម​ដងផ្លូវ​មាត់ទន្លេ នៅ​ចំណុច​បឹង​គីឡូ ក្រុង​ក្រចេះ កាលពី​វេលា​ម៉ោង ៨ និង​៤០​នាទីព្រឹក​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា រថយន្ត​ខាងលើ ស្លាក​លេខ​ថៃ បាន​ដឹកទំនិញ​ជា​ផលិតផល​តាំង​ពិ​ពណ៌ មកពី​ប្រទេស​ថៃ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​ចំណុច​ខាងលើ ជា​ផ្លូវបំបែក ក៏​កាច់​បត់​ឆ្វេង​មិន​មើល​ស្លាក​សញ្ញា​ហាមឃាត់ ក៏​ទើស​ទំនិញ​ខាងលើ​បុក​បង្គោល​ស្លាក​ទេសចរណ៍ ខូចខាត​យ៉ាងដំណំ​។​

​​ក្រោយ​កើតហេតុ តៃកុង​រថយន្ត​យល់ព្រម​ឲ្យ​សមត្ថកិច្ច​អ​ន្តា​រាគ​មន៍​នាំ​រថយន្ត​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការ​នគរបាល​ខេត្តក្រចេះ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​បង់​សំណង​ជូន​រដ្ឋ​៕

១

២

៤

...

ដោយ៖ សហការី   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print