របួសធ្ងន់ស្រាល ៩នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសក្មេងចាស់ចំនួន ៩នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍(បុករះ)ពីលើកផ្សេងគ្នា កាលពីថ្ងៃពុធ និងព្រហស្បតិ៍ ១៤.១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨.៩ ខែមករា ឆ្នាំ២០២០ កន្លងនេះ ។

លើកទី១ បានកើតឡើងនៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិ.ឃុំត្រពាំងជង ស្រុកបាកាន បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ សៀមរាប 2B 0702 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុជ្រុលបុកអ្នកម៉ូតូឌុបគ្នា បណ្ដាលឲ្យនារីៗភាគីម៉ូតូរងរបួសធ្ងន់ រថយន្តបង្កបានជ្រុលទៅម៉ូតូសណ្ដោងរឺម៉ក និងរថយន្តទើបអស់ល្បឿន បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ទៀត សរុបចំនួន ៤នាក់ ។

ដោយឡែក៖ លើកទី២ បានកើតឡើងនៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A 6933 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុជ្រុលបុកអ្នកម៉ូតូឌុបគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ភាគីម៉ូតូចំនួន ២នាក់ រថយន្តបង្កបន្តទៅបុកគោយន្តកន្រ្តៃចតចោលនៅចិញ្ចើមផ្លូវ រថយន្តក៍ជ្រុលធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យមនុស្សនៅក្នុងកាប៊ីនរងរបួសធ្ងន់ ២នាក់ និងស្រាល ១នាក់ផងដែរ សរុបចំនួន ៥នាក់ទៀត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា បណ្ដាលឲ្យមានមនុស្សប្រុសស្រីក្មេងចាស់រងរបួសស្រាលធ្ងន់ចំនួន ៩នាក់ខាងលើ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធជួយសម្រួល បញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តមន្រ្ដីជំនាញចរាចរណ៍កំពុងមមាញឹកបន្តនីតិវិធី នេះបើយោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print