ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានរៀបចំធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ (ARPEX19)ប្រចាំឆ្នាំក្រោមប្រធានបទ “ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ” ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមទាំងមានយន្តហោះ រថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តកងកម្លាំងប្រដាប់អាវុធ ។
នេះបេីយោងតាមលិខិតរបស់រដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិលលេខ២៥៦៧ ល.អ.ស ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
លិខិតបានប្រកាសផ្សព្វផ្សាយទៀតថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19) ប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លិខិតរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ថា សូមសាធារណជនកុំមានការភាន់ច្រឡំអំពីព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ ។ ការជូនដំណឹងធ្វេីឡេីងតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់នេះឲ្យបានទូលំទូលាយបំផុត ៕ ដោយ ៖ ជាយក្រុង