ចាប់ឃាត់ខ្លួននិងដកហូតអាវុធពីជនជាតិចិនម្នាក់ ក្នុងចំណោម៣នាក់ ក្នុងសកម្មភាពប្លន់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖ លោកឧត្តមសេនីយ៍ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅ​យប់​ ថ្ងៃទី៩​ ខែ​មករា​ ឆ្នាំ​២០២០​ កម្លាំង​ល្បាត​បាន​ប្រទះ​ឃើញ​រថយន្ដ​ម៉ាក​Takoma មួយ​គ្រឿង​ បាន​បើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ រថយន្ត​នោះ​ បាន​យក​ស្បោង​ប្លាស្ទិក​ព៌ណ​ខ្មៅ​ រំ​ស្លាក​លេខ​ ដែល​គួរ​ឱ្យ​សង្ស័យ​ជា​ក្រុម​ជន​ទុច្ចរិត​បំរុង​ចេញ​ធ្វើសកម្មភាព​ប្លន់​ ឬ​ចាប់​ជំរិត​។
ភ្លាម​នោះ​កម្លាំង​ជំនាញ​ បាន​បោះ​ដៃ​សហការ​គ្នា​ បើកម៉ូតូតាមឃ្លាំមើល​ ជនសង្ស័យដឹងខ្លួន ក៍បើករថយន្តបង្វែងដានរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៍បានសហការជាមួយកម្លាំងអធិការដ្ឋា​ននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប​ ឃុំរាម ជនសង្ស័យ​ បានបត់រថយន្តចូល​ល្លូវលំមួយ​ ដើម្បីគេច​ខ្លួន​ តែ​រថយន្ដ​បើក​លឿន​ ក៏បាន​ក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថ​កិច្ចយើងកំពុងធ្វើការស្វែងរក ។ ពេល​រថយន្ត​ក្រឡាប់​នៅ​វេលា​ម៉ោង​០:៣០​នាទី​ឈាន​ចូល​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០២០។
ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។ ចាប់យកបាន វត្ថុ​តាង​ កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន​៥គ្រាប់ និង​រថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print