គ្រោះថ្នាក់ណាស់…. អាជ្ញាធរក្រុងសិរីសោភ័ណ ផ្អាកការសាងសង់សំណង់កម្ពស់១១ជាន់ បន្ទាប់ពីរកឃើញមានភាពប្រេះស្រាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖សំណង់អាគារកម្ពស់១១ជាន់មួយកន្លែងដែលសាងសង់នៅ ក្នុងក្រុងសិរីសោភ័ណត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការចុះណែរនាំម្ចាស់សំណង់ឲ្យផ្អាកមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីឃើញភាពមិនប្រក្រតីមានប្រះស្រាំដោយអន្លើៗ បង្កឲ្យមានហានិភ័យទៅថ្ងៃមុខ ។
យោងតាមផេករបស់ រដ្ឋបាលក្រុងសេរីសោភ័ណ បានឲ្យដឹងថា៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ នេះថា រដ្ឋបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណ:អភិបាលក្រុង សិរីសោភ័ណ លោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់សូរិយោដីខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យ មើលសំណង់អាគារកម្ពស់១១ជាន់ ក្នុងក្រុងសិរីសោភ័ណ ហើយត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការចុះណែរនាំម្ចាស់សំណង់ឲ្យផ្អាកមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មបណ្តោះអាសន្នសិនុំ សំណង់អគារកម្ពស់១១ជាន់នេះ មានទីតាំងនៅផ្លូវលេខ១ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
យ៉ាងណា ប្រជាពលរដ្ឋរស់នៅក្បែរសំណង់ខាងលើបានឲ្យដឹងថា៖ ពួកគាត់កំពុងមានការព្រួយបារម្ភខ្លាចមានហានិភ័យណាមួយកើតឡើង នៅពេលដែលឃើញសំណង់ដ៏ធំស្កឹមស្កៃមួយនេះមិនទាន់សាងសង់ចប់ស្រួលបួលផង បែរជាមានភាពប្រេះស្រាំបាត់ទៅហើយ ។ ដូច្នេះគួរតែចាត់វិធានការណ៍តាមច្បាប់ ឬ តម្រូវឲ្យសាងសង់ត្រូវតាមបប្ចេកទេសឡើងវិញ បើមិនដូច្នោះទេអាចគ្រោះថ្នាក់ដូចនៅក្រុងព្រះសីហនុ និងក្រុងកែបនាពេលថ្មីៗនេះជាមិនខាន ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print