កម្ពុជា​រៀបចំ​ធ្វេីសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ​ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ»

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានរៀបចំធ្វើលំហាត់ សមយុទ្ធទ្រង់ទ្រាយធំ (ARPEX19)​ប្រចាំឆ្នាំក្រោមប្រធានបទ “ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ” ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមទាំងមានយន្តហោះ រថយន្តពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តកងកម្លាំងប្រដាប់អាវុធ ។

នេះបេីយោងតាមលិខិតរបស់រដ្ឋលេខា​ ធិការដ្ឋានអាកាសចរស៊ីវិល​លេខ២៥៦៧ ល.អ.ស ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ។

លិខិតបានប្រកាស​ផ្សព្វផ្សាយ​ទៀត​ថា​ ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19) ប្រចាំឆ្នាំ​នេះ​ ធ្វើឡើង​ក្រោមប្រធាន​បទ “ ការសង្គ្រោះ​ចំណាប់ខ្មាំងលើយន្តហោះ ” ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី១០​ ខែមករាឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លិខិតរបស់រដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ថា​ សូមសាធារណជនកុំមានការភាន់ច្រឡំអំពីព្រឹត្តិ​ការណ៍នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ ។ ការជូនដំណឹងធ្វេីឡេីងតាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ធ្វើការផ្សព្វផ្សាយព័ត៌មាន​ ស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់នេះឲ្យបានទូលំទូលាយបំផុត​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print