ឆាបឆេះព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុង​វត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារអគ្គិភ័យបានឆាបឆេះព្រះពុទ្ធករធ្វើពីឈើខូចខាតអស់ជាច្រើនអង្គនៅក្នុងវិហ៊ារធំក្នុងបរិវេណវត្ថឧណ្ណាលោម តែសំណាងល្អពុំបណ្តាលឲ្យមានមនុស្សរងរបួសរឺឆេះរាលដាលនោះឡេីយ​ ។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១៨៖១៥នាទីល្ងាចថ្ងៃទី៩ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសុធារសចំណុចក្នងវិហារធំវត្តឧណ្ណាលោមភូមិ២សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​។

តាមសមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកមើលការខុសត្រូវព្រះសង្ឃព្រះនាមតឺលវ័ន្តព្រះជន្ម២៤ វដ្សា នៅវត្តឧណ្ណាលោមបានរាយការណ៍អោយសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គីភ័យមបាញ់ពន្លត់បានទាន់ពេលវេលា។ ដោយឡែកលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ ក៏បានបញ្ជូនខាងម៉ូតូទឹករបស់សាលាខណ្ឌមកចំនួន៤គ្រឿងប៉ុន្តែបាញ់តែ៣គ្រឿងតែប៉ុណ្ណោះ។
មូលហេតុបណ្តាលអោយឆាបឆេះនេះសមត្ថកិច្ចថាមកពីឆ្លងចរន្តអគ្គិសនី ។ ចំពោះកណីអគ្គិភ័យនេះបានប្រើប្រាស់ទឹកអស់៣រថយន្តស្មេីនឹង១២ម៉ែត្រគូប ជារថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញទើបរលត់ជាស្ថាពរនៅវេលាម៉ោង១៨និង៤៥នាទីថ្ងៃដដែល​ផងដែរ៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print