ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញ រថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកព៌ណខ្ មៅ រំស្លាកលេខ ដែលគួរឱ្យសង្ស័យជាក្រុម ជនទុច្ចរិតបំរុងចេញធ្វើសកម្ មភាពប្លន់ ឬចាប់ជំរិត។
ភ្លាមនោះកម្លាំងជំនាញ បានបោះដៃសហការគ្នា បើកម៉ូតូតាមឃ្លាំមើល ជនសង្ស័យដឹងខ្លួន ក៍បើករថយន្តបង្វែងដានរត់គេចខ្លួ នឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ចយើងក៍បានសហកា រជាមួយកម្លាំងអធិការដ្ឋាននគរបា លស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យ បានបត់រថយន្តចូលល្លូវលំមួយ ដើម្បីគេចខ្លួន តែរថយន្ដបើកលឿន ក៏បានក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពី រថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើ ងចាប់ឃាត់ខ្លួនបាន ១នាក់ និងដក ហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើ ការស្វែងរក ។ ពេលរថយន្តក្រឡាប់នៅវេលាម៉ោ ង០:៣០នាទីឈានចូលថ្ងៃទី១០ ខែមករាឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ចាប់យកបាន វត្ថុតាង កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្ រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ